បទពិសោធន៍នៃព្រឹត្តិការណ៍ k’dance និង EDM Party ថ្មីប្លែកដែលមិនធ្លាប់មានពីមុន នាំមកជូនដោយ realme

//s9.kh1.co/d7/d77f74f6228b3c08db38520c29de54908c1956b3.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

realme ក្លាយជាប្រេនដែលជាទីពេញចិត្តរបស់យុវវ័យ ដោយនាំយកវប្បធម៌ទាន់សម័យសម្រាប់យុវវ័យមកកម្ពុជា

ភ្នំពេញ៖ ពិតជាកក្រើកមែន នៅក្នុងព្រឹត្តិការណ៍ k’dance និង EDM Party បទពិសោធន៍នៃថ្មីប្លែកដែលមិនធ្លាប់មានពីមុន ដែលនាំមកជូនដោយ realme កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅ នៅឯ CKCC។ ការចូលរួមពីយុវវ័យជាច្រើនក្នុងការបញ្ចេញសមត្ថភាព ក្នុងការប្រកួតរាំ និងការបង្ហាញម៉ូត ក្នុងកម្មវិធីនេះផងដែរ ក៏មានតារាកិត្តិយសចូលរួមដូចជា Mina ដែលបានសម្តែងក្បាច់រាំយ៉ាងរស់រវើក និងក្បាច់រាំច្នៃប្រឌិតថ្មីៗពីបេក្ខជនដែលចូររួម ពិតជាអស្ចារ្យមិនសរសើមិនបាន អមជាមួយការហ៊ោរកញ្វៀវតែម្តង ( មានវីដេអូនខាងក្រោម) ។ ពួកគាត់ទទួលបានឱកាសដ៏វិសេសវិសាលនេះ ជាមួយការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme C30 ដែលជាស៊េរីស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមជាងគេរបស់ realme តម្លៃតត្រឹមតែ ១១៩ ដុល្លារ ហើយលោកអ្នកអាចរកជាវបាន តាមបណ្តាហាងទូរសព្ទដៃទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Realme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយ​ជា​ម៉ាក​យីហោ​ដែល​យុវវ័យ​ពេញ​ចិត្ត​ជាមួយ​នឹង​វប្បធម៌សម័យថ្មី​ពេញ​និយម និង​ស្មារតី​ដូចគ្នា ហ៊ាន​ឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន វាជា DNA របស់ realme "Young, Stylish, Real, Outstanding" ។

https://s9.kh1.co/__image/w=650,h=435,q=100/2e/2e7e2e8232a4759b510338ef13aeec4b8068e3df.jpg

ចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ realme C30

realme C30 មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី គែមសងខាងជ្រុងស្មើ ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ ។  ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អារ ដែលមាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និងបៃតង។

https://s9.kh1.co/__image/w=650,h=249,q=100/0f/0f64f5e42670de1ff537d8da696cf4fbd3040b4e.jpg

បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន ១.៥ម៉ោង ស្តាប់ចម្រៀង ៤.៥ម៉ោង និយាយទូរសព្ទបាន ២.៣ម៉ោង និងអាច Standby បាន ៤៥.៣មោ៉ង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C30 បំពាក់កាមេរ៉ា 8MP ដែលអាចចាប់យករូបភាពច្បាស់ HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។

https://s9.kh1.co/__image/w=650,h=366,q=100/c4/c40ecc9c63ecceb6d6c09f79aafebbe8409ea336.jpg

realme C30 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និង ទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំ ពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍កាន់តែរលូនជាងស្មាតហ្វូនជំនាន់មុន។  អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា ។ realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។

https://s9.kh1.co/__image/w=650,h=271,q=100/cb/cb77ca27db0c346fc68aa6b4bad55bf747b24a59.jpg
https://s9.kh1.co/__image/w=650,h=274,q=100/d4/d42f7808e271fdd5b2c857435bf6217eb59b3bbf.jpg

realme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត "Dare to Leap" ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត៕

https://s9.kh1.co/__image/w=650,h=434,q=100/14/14527a4fbaca9fe830342e74223c4140de8b5e2f.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T