ស្មាតហ្វូនសេរីថ្មីរបស់ realme បង្ហាញខ្លួនយ៉ាងលេចធ្លោរនៅក្នុងកម្មវិធី realme Fashion Design Conest

//s9.kh1.co/c4/c448f0c519c0ae537eadd15c0f84e42e044c4e1a.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០២២ ៣ល្ងាច · មួយឆ្នាំមុន

កម្មវិធី Fashion Design Contest ដំបូងដែល realme បានធ្វើឡើងសម្រាប់បង្កើត ឳកាសដល់អ្នករចនាម៉ូតវ័យក្មង

ថ្មីប្លែកទៀតហើយពី realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើន បានបង្កើតកម្មវិធី realme Fashion Design Contest ដែលជាលើកទីមួយសម្រាប់ការសហការគ្នា Tech x Fashion ដើម្បីផ្តល់ឳកាសសម្រាប់អ្នករចនាម៉ូតវ័យក្មេង បានចូលបញ្ចេញសមត្ថភាព ព្រោះនៅក្នុង​ឧស្សហកម្មមួយនេះ កម្រនឹងបានបញ្ចេញសមត្ថភាព។  នៅក្នុងកម្មវិធីនេះផងដែរ realme បានជ្រើសរើសយកម៉ូដែលស្មាតហ្វូនស៊េរីថ្មី realme C33 ដែលមានការរចនាបែបសមុទ្រឥតព្រំដែន Auqua Blue Bounceless Sea Design សម្រាប់ជាគោលគំនិត និងបំផុសគំនិតក្នុងការរចនាម៉ូតសម្លៀកបំពាក់។ សូមទស្សនាវីដេអូខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក WELLA JADEN និង លោក YUN RATTANAK ក៏ត្រូវបានអញ្ចើញជាតារាកិត្តិយស ក៏ដូចជាគណកម្មការក្នុងកម្មវិធីនេះផងដែរ។ ចំណែកអ្នករចនាវ័យក្មេង ដែលបានចូលរួមមានដូចជា Kakneka NAM, Oudom, Yath Sreynak, Phors Phors និង Pav Pengsung ។ ក្នុងការប្រកួតប្រជែងនេះពិតពិសេសមែនទែន ដោយការរចនានីមួយមានភាពលេចធ្លោររៀងខ្លួន ហើយកម្មវិធីបានធ្វើឲ្យអ្នកទស្សនាដឹងការតែច្បាស់ពីវិស័យ Fashion Design ថាតើ Fashion Designer ជួបនឹង ការលំបាក ក៏ដូចជាការប្រកួតប្រជែងអ្វីខ្លះដែរ វាដូចទៅនឹងស្មារតីរបស់ realme “Dare to Leap” គឺការធ្វើឲ្យយុវវ័យហ៊ានដេញតាមចាប់ក្តីស្រមៃរបស់ពួកគេឲ្យក្លាយជាការពិត។  

https://s9.kh1.co/__image/w=650,h=367,q=100/bc/bcaa1076754e83523d84381de409cbf4d046f4a5.jpg

Realme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយ​ជា​ម៉ាក​យីហោ​ដែល​យុវវ័យ​ពេញ​ចិត្ត​ជាមួយ​នឹង​វប្បធម៌សម័យថ្មី​ពេញ​និយម និង​ស្មារតី​ដូចគ្នា ហ៊ាន​ឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន វាជា DNA របស់ realme " Young, Stylish, Real, Outstanding" ។

https://s9.kh1.co/__image/w=650,h=331,q=100/1e/1e6deb43f15c8a4f78304bba25d7497b680fac31.jpg

ចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី realme C33

realme C33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ផ្ទៃខាងក្រោយរាបស្មើមានកាមេរ៉ា ២ គ្រាប់ផុសឡើង មិនមានស៊ុមកាមេរ៉ានោះទេ ការរចនាខ្នងខាងក្រោយមានសភាពប្រដេញពណ៌ពីក្រោមឡើងមកលើដូចរលកទឹកអញ្ចឹង ហើយ realme ហៅការរចនានេះថាការចនាបែបសមុទ្រឥតព្រំដែន ហើយស្មាតហ្វូននេះមានជម្រើសពណ៌ ខៀវ Aqua Blue និងខ្មៅ Night Sea។

https://s9.kh1.co/__image/w=650,h=325,q=100/a2/a2ff0a90267e172005e6deb3c5f7bc1eb6730906.jpg

realme C33 បំពាក់មកជាមួយកាមេរ៉ា ២ គ្រាប់ ដែលសិនស័រកាមេរ៉ាគោលមានទំហំ 50MP ដែលធ្វើឲ្យ C33 លេចធ្លោរផងដែរ ចំណែកកាមេរ៉ាទី២ ជាប្រភេទ Dept សែនស័រ សម្រាប់ជំនួយការថតរូប Portrait។ បច្ចេកវិទ្យាថ្មីដែល realme យកមកបំពាក់លើស្មាតហ្វូនលំដាប់ថវិកាមួយនេះគឺ ការថតច្បាស់ក្រោមពន្លឺថ្ងៃ ដែលហៅថា CHDR វាធ្វើឲ្យការថតកាន់តែងាយស្រួលក្នុងការថតវត្ថុ ឬមនុស្ស នៅពេលដែលផ្ទៃខាងក្រោយមានពន្លឺចាំងខ្លាំង។ realme C33 មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់ផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/64/64e6cf8467f00d59519f4e8949025e9a0b5a04c0.jpg

realme C33 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 221,253 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C33 មានអង្គផ្ទុកដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ បើនិយាយពីថាមពលថ្មវិញ realme C33 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន 1.2ម៉ោង ស្តាប់ចម្រៀង 4.1ម៉ោង និយាយទូរសព្ទបាន 1.8ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C33 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។  realme C33 ក៏មានបំពាក់ប្រព័ន្ធសុវត្តិភាព ដោយដាក់សិនស័រស្កេនក្រយៅដៃដោះសោនៅចំហៀង និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។

https://s9.kh1.co/__image/w=650,h=271,q=100/cb/cb77ca27db0c346fc68aa6b4bad55bf747b24a59.jpg

realme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត "Dare to Leap" ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត។ គួររម្លឹកផងថា realme បានបង្កើតព្រឹត្តិការណ៍ k’dance និង EDM Party កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ ។

https://s9.kh1.co/__image/w=650,h=363,q=100/fc/fc775e234b9f3c3da3b9be44ace7f7c5bce3e55d.jpg
https://s9.kh1.co/__image/w=650,h=361,q=100/54/54e1e245cb06a968a6fc8fd2fac20c5f68400631.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T