ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

//s9.kh1.co/b0/b00f905fc27f1f29f5c7a0193bd405e3b982c60b.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

រមណីយដ្ឋានភ្នំកំពង់ត្រាច ដែលមានសម្រស់ស្អាត ត្រូវបានគាស់កកាយដោយ realme 9

បច្ចុប្បន្នការនិយមដំណើរកម្សាន្តតាមរមណីយដ្ឋាននានា មានការកើនឡើងខ្លាំងពីសំណាក់យុវវ័យ ពួកគេចូលចិត្ត ដំណើរផ្សងព្រេង ក៏ដូចជាដំណើរកម្សាន្តក្នុងតំបន់ធម្មជាតិ ជាមួយការផ្តិតយកទេសភាពប្លែកៗស្អាត។ ដោយឡែក រមណីយដ្ឋានភ្នំកំពង់ត្រាច ដែលមានសម្រស់ស្អាត ត្រូវបានគាស់កកាយដោយ realme 9  នៅឯជើង ភ្នំកំពង់ត្រាច យើងអាចឃើញរូងភ្នំជាច្រើននៅ​ទីនេះ ​ដូចជា ល្អាងស្ការហនុមាន, គុហាជាងលុកម៉ីន, រូងភ្នំត្រីបាឡែន, រូងភ្នំក្បាលអន្ទុង, ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ។ ក្នុងនោះសម្រស់របស់  ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ ត្រូវបានគេមើលរំលង តែលើកនេះ ពូដុំហ្វីល បានប្រើ realme 9 ដើម្បីបង្ហាញសម្រស់របស់រូងភ្នំទាំង២ ទោះបីជាក្នុងរូងភ្នំមានពន្លឺមិនគ្រប់គ្រាន់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=362,q=100/6b/6be9e21179c09eee3c44e9bbb102c8639ff89636.jpg

Realme 9 ជាស្មាតហ្វូនលំដាប់មធ្យម តែ​មានកាមេរ៉ាលំដាប់ខ្ពស់ 108MP HM6 ដំបូងគេបង្អស់ផងដែរ ដែលមានមុខងារពិសេសជាច្រើនបានបំពាក់មកជាមួយ realme 9 ដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។ ហើយនេះ ពូ ដុំហ្វីល ធ្វើការបង្ហាញក្នុងការប្រើប្រាស់ សម្រាប់ផ្តិតយកសម្រស់នៃ ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ។ វាមានដូចជាទីកន្លែងសម្រាប់ថង ពេលថ្ងៃរះ និង ថ្ងៃសៀលពេលដែលពន្លឺជះពីលើប្រឡោះរូងខាងលើ។

រូបភាពថតដោយ realme 9
រូបភាពថតដោយ realme 9

ការថតក្រៅរូងភ្នំ គ្រាន់តែប្រើការកំណត់ដោយស្វ័យប្រវត្តិក៏អាចថតរូបបានស្អាត ដូចជាទេសភាពពេលថ្ងៃរះ ជំរាលភ្នំ Landscape ជាដើម។ ចំណែកក្នុងល្អាងឋានព្រះចន្ទ ថ្ងៃរះមាត់ល្អាងខាងកើតចាប់ពីម៉ោង ១០ព្រឹក ទៅ ២រសៀល ប្រឡោះ៣ក្នុងរូងភ្នំ ពន្លឺព្រះអាទិត្យជះចូល បង្កើតបានជារូបភាពស្រស់ស្អាតចាំងដោយពន្លឺព្រះអាទិត្យ រីឯការថតរូបកាន់តែមានភាពច្នៃប្រឌិតថែមទៀត។

រូបភាពថតដោយ realme 9
រូបភាពថតដោយ realme 9

ល្អាងព្រះអាទិត្យវិញ ពន្លឺចាំងជះចូលពីខាងលើជះចូលមកក្រោម ថ្មីត្បិតតែមានពន្លឺមិនគ្រាប់គ្រាប់តែ realme 9 អាចធ្វើបានដោយមុខងារ Pro mode រូបភាពចេញមកពិតជាស្អាតមែន ហើយកាត់គ្រាប់អុចបានច្រើនទៀតផង ដែលធ្វើឲ្យរូបភាពច្បាស់។ មិនថា ក្នុងរូង-In Cave ឬ ក្រៅរូង-Out Cave គ្មានបញ្ហាសម្រាប់ realme 9 ។

រូបភាពថតដោយ realme 9
រូបភាពថតដោយ realme 9

សូមទស្សនាវីដេអូដើម្បីដឹងកាន់តែច្បាស់៖

បើនិយាយទៅវា មិនល្អឥតខ្ចោះនោះទេ តែសមត្ថភាពវាលើសតម្លៃខ្លួនរបស់វា ដូចបង ចន សី ក៏បាននិយាយដែរថា “realme 9 តិចតែច្រើនដោយគាត់ចង់សំដៅលើ សមត្ថភាពខ្លាំងតែតម្លៃធូរថ្លៃសមរម្យ។

realme 9
realme 9

បើចាប់អារម្មណ៍អាចរកជាវបានហើយនៅតាម ហាងលក់ទូរសព្ទទូទាំងប្រទេស realme 9 ដែលមានទំហំផ្ទុក 8GB+128GB តម្លៃ $289 ថែមកាដូ៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ realme 9 ពិតស័ក្តិសមសម្រាប់យុវវ័យ ក៏ដូចជា និស្សិត ដែលវាអាចជួយបានទាំងការកម្សាន្ត និងការសិក្សា ដូចដែលយើងបានដឹងពីសមត្ថភាពថតរូប និងកម្លាំងរបស់វា កាន់តែពិសេសវាមានរាង និងពណ៌ស្អាត។

realme 9
realme 9

ត្រឡប់មកវិញ យើងឃើញថាសម្រស់ធម្មជាតិរបស់ភ្នំកំ​ពង់ត្រាច​ពិតជាស្រស់ស្អាតណាស់  ហើយវាក៏បាន​ធ្វើឱ្យ​ទីតាំង​នេះក្លាយជាកន្លែង ដែលមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរផងដែរ៕

រូបភាពថតដោយ realme 9
រូបភាពថតដោយ realme 9
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T