រាជធានីភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ នៅក្នុងផលិតកម្មរស្មីហង្សមាស ដោយសារតែ បទចម្រៀងទេសចរណ៍ កញ្ញា ស៊ុន ស្រីពេជ្រ ត្រូវបានលេចឮពាក្យ ចចាមអារ៉ាមថា នាងត្រូវជនមិនស្គាល់មុខបាញ់ ប្រហារនៅក្នុងខេត្តក្រចេះ ដែលព័ត៌មាននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេស ប៊ុក ជាពិសេសទស្សនិកជន អ្នកគាំទ្រនាងមានការងឿងឆ្ងល់ថា តើរឿងនេះ ពិតដែរឬយ៉ាងណា? ខណៈដែលព័ត៌មានការបាញ់ ប្រហារតារាស្រីវ័យក្មេង សម្លេងស្រទន់រូប នេះ បានលេចឮតាំងពី វេលាថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា ២០១៣ មកម្ល៉េះ ។

ពាក់ព័ន្ធនឹងពាក្យ ចចាមអារ៉ាមខាងលើ អ្នកយកព័ត៌មានកោះសន្តិភាពបានធ្វើការទំនាក់ ទំនងទៅអាជ្ញាធរដែន ដីក្នុងខេត្តក្រចេះ ដើម្បីសុំការបំភ្លឺក្នុងរឿងនេះ លោកបានប្រាប់ឱ្យដឹងថា កុំថាឡើយករណីបាញ់ប្រហារ តារាចម្រៀង ស៊ុន ស្រីពេជ្រ សូម្បីតែស្នូរផ្ទុះអាវុធ ១គ្រាប់ ក៏ពុំបានកើតឡើងនៅក្នុង ខេត្តក្រចេះឡើយ ។

ដើម្បីឱ្យកាន់តែច្បាស់ អ្នកយកព័ត៌មានកោះ សន្តិភាពយើង ក៏បានទំនាក់ទំនងទៅក្រុមគ្រួសារ តារាចម្រៀង ស៊ុន ស្រីពេជ្រ ហើយត្រូវបានក្រុមគ្រួសារនាង តបមកវិញថា ពួកគេពិតជាមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេល ដែលបានឮព័ត៌មានការ បាញ់ប្រហារលើរូបនាងនៅខេត្តក្រចេះ ដោយក្រុមគ្រួសារនាងបានអះអាងថា ពាក្យចចាមអារ៉ាមនោះ មិនពិតទេ  ប៉ុន្តែ ស្រីពេជ្រ ពិតជាបានចាកចេញពីផ្ទះទៅ ច្រៀងនៅក្នុងកម្មវិធី តន្រ្តីទេសចរណ៍ មួយមែននៅ ខេត្តកំពង់ធំ គឺមិនមានការបាញ់ ប្រហារអ្វីឡើយ ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]