ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់បានសន្លប់ស្តូកស្ទឹង ហើយត្រូវបានគេបញ្ជូនទៅគ្លីនិក រក្សាសុខទេវិន្ទ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ មិថុនា ២០១៣ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

នារីរងគ្រោះខាងលើពុំត្រូវបានគេ ស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែបើតាមមើលសម្លៀកបំពាក់ របស់នាងគេសង្ស័យថា ជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូមួយ ដែលទើបតែបើកថ្មីយីហោ «ឌ្រីមវ៉ើល» នៅក្រុងប៉ោយប៉ែត ។ ទោះបីជាបែបណា នារីរងគ្រោះមិនអាចសួរនាំបានទេ ព្រោះកំពុងសន្លប់ស្តូកស្តឹងនៅឡើយ ។

ចំណែកឯអ្នកបើកបររថយន្តដឹកភ្ញៀវរបស់ ក្រុមហ៊ុនកាស៊ីណូនោះបាននិយាយថា នាងរងគ្រោះកើតរោគខ្សោយ គឺបានដួលសន្លប់នៅកន្លែងធ្វើការ ចំណែកបុគ្គលិកផ្សេង ដែលកំពុងស្ថិតនៅក្នុងគ្លីនិកនោះ ហាក់ដូចជាព្យាយាមគេច មិនចង់និយាយពីករណីនេះ ធ្វើឱ្យគេគ្រប់គ្នាសង្ស័យទៅ នឹងរឿងអ្វីមួយ អាចជាអាថ៌កំបាំង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]