កាលពីពេលថ្មីៗនេះ បុរសជាជនជាតិអូស្ដ្រាលី ដែលមានឈ្មោះថា James Harrison ត្រូវបានគេដាក់រហ្សសនាមថា ជាបុរសដៃមាស។

យោងតាមសារព័ត៌មានអនឡាញ បានឲ្យដឹងថា ទឹកឈាម(ប្លាស្មា)របស់បុរសនេះគឺ មានសភាពខុសប្លែកពីធម្មតា ដោយទឹកឈាមបុរសនេះ អាចជួយបង្កើតការព្យាបាលដល់ ជំងឺ Rhesus ។ ជំងឺនេះ គឺជាជំងឺម្យ៉ាងដែលប្រព័ន្ធរាងកាយ នៃឈាមរបស់ នារីមានផ្ទៃពោះ បានបំផ្លាញដល់គ្រាប់ឈាម របស់ទារកនៅក្នុងផ្ទៃរបស់ខ្លួន។ យ៉ាងណាមិញ បុរសនេះ ធ្លាប់បានធ្វើការបរិច្ចាគលើស ពី ១,០០០ ដង ក្នុងមួយជីវិតរបស់គាត់នេះ ដែលការបរិច្ចាគនេះ បានជួយដល់ទារកមិន ទាន់កើតប្រហែលជា ២លានទារក នៅពេលដែលពួកគេ ជួបប្រទះនឹងជំងឺខាងលើនោះ។

តើប្រិយមិត្ដយល់យ៉ាងណា?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]