ស្រ្តីម្នាក់ រស់នៅទីក្រុង ប៉ារីស ប្រទេសបារាំង ត្រូវបានចាប់ខ្លួន ក្រោយពីប៉ុនប៉ងក្នុងការ ចូលទៅអង្គុយប្រលង វិញ្ញាសារ ភាសាអង់គ្លេស ជំនួសកូនស្រីជំទង់ របស់ខ្លួន។

ប្រភពព័ត៌មានបរទេស បានបញ្ជាក់ឲ្យដឹងថា ស្រ្តីជាអ្នកម្តាយ ឈ្មោះ Caroline D អាយុ ៥២ឆ្នាំ រូបនេះ បានផាត់មុខយ៉ាងក្រាស់ និង តុបតែងខ្លួន ដោយស្លៀកខោ ខោកោបយ ជាមួយនឹង ស្បែកជើងរបស់ ក្មេងស្រីជំទង់ៗពាក់ បន្លំធ្វើជាកូនស្រីរបស់គាត់ រួចចូលទៅអង្គុយប្រឡង ប៉ុន្តែត្រូវបានអនុរក្ស ចាប់បាន ព្រោះតែ អនុរក្សនោះ ចំណាំ និង ធ្លាប់ឃើញក្មេងស្រី ដែលត្រូវជាកូនស្រី របស់គាត់ កាលពី ២ថ្ងៃមុន ការប្រឡង។ ក្រោយមក អនុរក្ស បានជូនដំណឹងដល់ ប្រធានមណ្ឌលប្រលង ហើយ គាត់ក៏ត្រូវបាននាំខ្លួនចេញពីបន្ទប់ប្រឡង យ៉ាងស្ងៀមស្ងាត់ ដោយមិនមានការរំខាន ដល់សិស្សដ៏ទៃ ដែលកំពុងប្រឡងនោះទេ។ គួរបញ្ជាក់ដែរថា មុនពេលបែកការណ៍ គាត់បានអង្គុយប្រឡង បាន ២ម៉ោង រួចទៅហើយ។ ក្នុងនោះដែរ អ្នកតំណាង ឲ្យសាលា Bossuet Notre-Dame ដែលកើតមានហេតុការណ៍នេះ បាននិយាយថា អ្វីៗដំណើរការជាធម្មតា ព្រោះតែគាត់ព្រមចាកចេញ តាមសម្រួល មិនមានការពិបាក ក្នុងការនិយាយគ្នា អ្វីនោះទេ ហើយសិស្សឯទៀត ក៏មិនបានដឹងខ្លួន ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]