លោក Igor Zaripov ជនជាតិរុស្ស៊ី អាយុ ៣០ឆ្នាំ រស់នៅទីក្រុង ឡាស វេហ្គាស សហរដ្ឋអាមេរិក ជាអ្នកសម្តែងសៀក បែបកាយសម្ព័ន្ធម្នាក់ បានជាប់ ក្នុងកំណត់ត្រាពិភពលោក ចំនួន ៣ ជាមួយនឹងសមត្ថភាពមាត់ ដ៏អស្ចារ្យរបស់គាត់។

កំណត់ត្រាទីមួយ គាត់អាចទាញរថយន្ត ដែលមានទម្ងន់ ដល់ទៅ ១២៣៦០ គីឡូក្រាម បាន  ដោយគ្រាន់តែប្រើធ្មេញដ៏រឹងមាំ របស់គាត់ អូសតែម្តង។ សំរាប់កំណត់ត្រាពិភពលោក មួយទៀត គឺគាត់អាចអូសឡាន ដោយប្រើធ្មេញទាញ ដែលមានរយៈពេលលឿនជាងគេបំផុត ដោយចម្ងាយ ៣០ម៉ែត្រ គាត់ប្រើពេលតែជាង ១៥ វិនាទីប៉ុណ្ណោះ។ រីឯកំណត់ត្រាទីបី គឺគាត់អាច ទ្រទម្ងន់របស់ខ្លួន ដោយការខាំខ្សែជាប់នឹងមាត់ បានរយៈពេល ២នាទី និង ៣២ វិនាទី។ យ៉ាងណាមិញ គាត់បាននិយាយថា គាត់អាចមានថ្គាមរឹងមាំ បែបនេះ ព្រោះតែគាត់ និយាយតែភាសាកំណើតរបស់គាត់ប៉ុណ្ណោះ (ភាសារុស្ស៊ី) រាល់ពេលដែលគាត់សម្តែង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]