ខេត្តព្រះសីហនុ ៖ យុវជនជាអ្នកនេសាទម្នាក់ត្រូវម្តាយ ប្រទះឃើញចង.កធ្វើអត្តឃាត ដោយអាវដៃវែងនៅ មាត់ទ្វារបន្ទប់ទឹក ចម្ងាយពីផ្ទះ៤ទៅ៥ម៉ែត្រ និងបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ មិថុនា ២០១៣ នៅក្រុម២ ភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះខាន់ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកនេសាទ រស់នៅភូមិ-ឃុំខាងលើ ។ តាមប្រភពពីស្ត្រីឈ្មោះនន ស៊ីនឿន អាយុ៤២ឆ្នាំ ជាម្តាយជនរងគ្រោះបានឱ្យដឹងថា គាត់មិនបានដឹងពីមូលហេតុដែលបណ្តាលឱ្យកូនប្រុសរបស់គាត់ចង.កធ្វើអត្តឃាតទេ ព្រោះជនរងគ្រោះមិនមានបញ្ហាជាមួយអ្នកណាទេ ហើយមុនពេលកើតហេតុ គាត់ក៏មិនបានស្តីបន្ទោសអ្វីដែរ ។

គាត់បានបន្តថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ មិថុនា ២០១៣ គាត់ឃើញកូនរបស់គាត់អង្គុយ មើលទូរទស្សន៍ រួចចុះមកក្រោមផ្ទះ តែគាត់មិនបានចាប់អារម្មណ៍ទេ លុះព្រឹកឡើងក៏ស្រាប់តែប្រទះឃើញចង.កនៅមាត់ទ្វារបន្ទប់ទឹក គាត់ក៏មានការឆោឡោឡើងដឹងដល់សមត្ថកិច្ចមកត្រួតពិនិត្យសព។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយចង.កធ្វើអត្តឃាតខ្លួនឯង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]