ស្រឡាញ់គ្នាប៉ុនណា ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែចំណងស្នេហារបស់អ្នក លេចចេញនូវចំណុចទាំង៥នេះ

//s9.kh1.co/32/32d084404d0e65cbbb50ed3b1ee0e99e50a88275.jpg
ប្រលោមលោក & អប់រំ

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្រឡាញ់គ្នាប៉ុនណា ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែចំណងស្នេហារបស់អ្នក លេចចេញនូវចំណុចទាំង៥នេះ

និយាយចំពោះទំនាក់ទំនងស្នេហា ការស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្នេហាចំណាយពេលយូរប៉ុនណាជាមួយគ្នាក៏ដោយ ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែមានរឿងទាំងអស់នេះកើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បាត់បង់ភាពស្មោះត្រង់

ភាពស្មោះត្រង់ ជាចំណុចសំខាន់មួយសម្រាប់ទំនាក់ទំនង មិនថាជាស្នេហា ឬមិត្តភាពនោះឡើយ។ ប៉ុន្តែ ប្រសិនបើទំនាក់ទំនងរបស់អ្នកចាប់ផ្ដើមមានរឿងលាក់បាំងនឹងគ្នាហើយនោះ ភាពរកាំរកូសក៏នឹងកើតមានតាមក្រោយដែរ មិនថាការលាក់បាំងក្នុងបំណងអ្វីទេ តែវាបង្ហាញថា អ្នកគ្មានភាពស្មោះត្រង់ចំពោះដៃគូ។

រូបតំណាង
រូបតំណាង

២. វត្តមានអ្នកទី៣

ច្បាស់ណាស់ មនុស្សពីរនាក់ទោះឈ្លោះគ្នាយ៉ាងណា ក៏គ្មានថ្ងៃបែកគ្នាដែរ។ តែបើហ៊ានតែមានវត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក ទោះបីទាស់សម្ដីគ្នាតែបន្តិច ក៏អាចឱ្យអ្នកទី៣ជ្រៀតចូលបានដែរ ដូច្នេះ សូមកុំផ្ដល់ឱកាសឱ្យអ្នកទី៣ចូលមកធ្វើជាចំណែកលើសក្នុងរឿងស្នេហារបស់អ្នកឱ្យសោះ។

៣. បាត់បង់ទំនុកចិត្ត

ការបាត់បង់ទំនុកចិត្ត វាកើតឡើងព្រោះតែមានម្ខាងដែលចូលចិត្តធ្វើខ្លួនផ្ដេសផ្ដាស ធ្វើខ្លួនគួរឱ្យសង្ស័យ ដូច្នេះ វាគ្មានអ្វីចម្លែកទេ ដែលម្ខាងទៀតចាប់ផ្ដើមអស់ភាពជឿជាក់ចំពោះដៃគូ ហើយតែងតែរករឿងឈ្លោះព្រោះតែពាក្យថា មិនទុកចិត្ត។ ដូច្នេះមិនយូរមិនឆាប់ស្នេហានេះ វាក៏នឹងបែកបាក់ទៅ នៅពេលដែលទំនុកចិត្តត្រូវបានរលត់ទៅទាំងស្រុង។

រូបតំណាង
រូបតំណាង

៤. លែងគោរពចំពោះគ្នា

មនុស្សពីរនាក់ស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏ត្រូវតែចេះគោរព និងឱ្យតម្លៃចំពោះដៃគូរបស់ខ្លួនឱ្យបានខ្ពស់ផងដែរ។ ប៉ុន្តែប្រសិនបើអ្នកបាត់បង់ការគោរព និងឱ្យតម្លៃចំពោះគ្នាហើយនោះ ទំនាក់ទំនងរបស់អ្នកក៏គ្មានចំណុចសំខាន់ជាគោល ដែលគិតថាវានឹងមានតម្លៃគ្រប់គ្រាន់ ដែលគួរឱ្យថែរក្សានោះឡើយ។ គ្មាននរណាម្នា់ ចង់ថែរក្សា ឬបន្តទំនាក់ទំនងជាមួយនឹងមនុស្ស​ ដែលមិនគោរព និងឱ្យតម្លៃខ្លួននោះទេ។

៥. គ្មានគោលដៅពិតរួមគ្នា

ការបោះជំហានដើរ អាចថាអ្នកមានវិធីដើរផ្សេងៗគ្នា វាចំណេះជំនាញដើម្បីធ្វើការសម្រេចគោលដៅបែបផែនខុសៗគ្នា ប៉ុន្តែអ្នកមានគោលដៅមួយរួមគ្នា វាគឺជារឿងដែលប្រសើរបំផុត។ ប៉ុន្តែប្រសិនបើអ្នកដើរផ្លូវមិនដូចគ្នា ហើយជាក់ស្ដែងគោលដៅដែលអ្នកចង់ទៅ ក៏មិនដូចគ្នាដែរនោះ វាជារឿងដែលល្អហើយ ដែលបែកចែកផ្លូវគ្នាដើរឱ្យហើយ កុំឱ្យចំណាយពេលខាតអស់ប្រយោជន៍៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T