ល្បីថាមានប្រជ្រុយ ៣កន្លែងនេះ ម្ចាស់​ខ្លួន​មាន​តែ​លាភ​សំណាង​​​​​!

//s9.kh1.co/2f/2f214c4397d51d4b2068ebeb5e93d32ef0ac5aae.jpg
យល់ដឹង

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រជ្រុយទាំង ៣នេះកន្លែងនេះ នាំហេងដល់អ្នកដោយមិនដឹងខ្លួន

តាមបែបហុងស៊ុយគេជឿថានារីៗណាមានប្រជ្រុយនៅកន្លែងទាំង៣នេះ គឺជានារីដែលមានសំណាងបំផុត ហើយ​តែងតែ​មានជីវីតថ្កើងថ្កាន មានមុខមានមាត់មានលុយកាក់យ៉ាងច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លែងទាំងនោះរួមមាន៖

១. នៅលើភ្លៅ

រូបតំណាង
រូបតំណាង

តាមការទស្សន៍ទាយតាមបែបចិនគេជឿថាអ្នកជាមនុស្សដែលមានសំណាងរឿងលុយកាក់ តែគួរឲ្យស្ដាយអ្នកមាន​ប្រជ្រុយ​​បែបនេះ​ភាគច្រើនកើតចំគ្រួសារដែលមិនសូវមានធនមាន តែធនធាននោះនឹងរត់មករកអ្នក ពេលអ្នក​ចេញ​រក​លុយ ​ហើយវាកាកកបជាមួយអ្នកខ្លាំងណាស់។

២. នៅក្បាលជង្គង់

រូបតំណាង
រូបតំណាង

អ្នកមានទំនាយទាយទុកមកថាកាក់កបខ្លាំងណាស់ជាមួយនឹងការងារ ហើយរបបរកស៊ីក៏ចេះតែជោគជ័យ​ឥត​ឈប់​ឈរ​ ព្រោះអ្នកជាមនុស្សឃ្លាសវៃ ហើយពូកែរក្នុងរឿងនេះស្រាប់ទៅហើយ ហើយជាអ្នកដឹកនាំគេដែលឆ្នើមផងដែរ។

៣. នៅម្រាមជើងមេ

រូបតំណាង
រូបតំណាង

ទំនាយទាយមកថាអ្នកកើតមកសម្រាប់ធ្វើជាអ្នកដឹកនាំគេ។ អ្នកអាចនឹងមានមុខមានមាត់ក្នុងសង្គម​ជាង​ជំពូក​មនុស្ស​ធម្មតា នោះក៏ដោយសារការអំណត់ ការតស៊ូគ្មានថ្ងៃបញ្ចប់របស់អ្នក ដែលធ្វើឲ្យគ្រប់គ្នាតែងតែកោត​សរសើរ​ចំពោះ​ស្នាដៃ​របស់​អ្នក៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T