ក្រុមហ៊ុន vivo បង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X60 Pro នៅក្នុងទីផ្សារកម្ពុជា ដែលផ្តល់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏អស្ចារ្យបំផុត នៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុន ZEISS

//s9.kh1.co/24/248f2a47afe6164bf576ea950b167e4990762ec7.jpg
បច្ចេកវិទ្យា

 ០៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ថ្មីៗនេះ បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X60 Pro ជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ វាគឺជាប្រភេទស្មាតហ្វូន Flagship ដ៏ប្រណីតម៉ូឌែលចុងក្រោយថែមទៀតផង។

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ថ្មីៗនេះ បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X60 Pro ជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ វាគឺជាប្រភេទស្មាតហ្វូន Flagship ដ៏ប្រណីតម៉ូឌែលចុងក្រោយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូនប្រណីតនេះគឺ ជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ទៅលើបច្ចេកវិទ្យាអុបទិក និង opto-electronics ។ ជាមួយនឹងការឌីហ្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន​ vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត នៅក្នុងការថតរូបភាព។

ស្មាតហ្វូន X60 Pro នេះបានដាក់សម្ពោធ Online នឹងប្រកាសជាផ្លូវការនៅលើទីផ្សារ កាលពីថ្ងៃទី0២ ខែមេសា ឆ្នាំ២០២១ ខណៈពេលនេះស្មាតហ្វូន X60 Pro នេះដែរ បានប្រកាសខ្លួនមកជាមួយនឹងតម្លៃ $859

ស្មាតហ្វូន X60 Pro
ស្មាតហ្វូន X60 Pro

ការផ្តោតទៅលើបច្ចេកវិទ្យាថតរូបភាពដ៏អស្ចារ្យ តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន ZEISS

ស្មាតហ្វូន vivo ដំបូងបំផុតនេះ គឺជាកិច្ចសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ដែលស្មាតហ្វូន X60 Pro នេះ គឺផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត និងប្រកបដោយភាពច្នៃប្រឌិតគ្មានគូប្រៀបនោះទេ។ សេនស័ររបស់ក្រុមហ៊ុន ZEISS គឺមានការពង្រឹងទៅលើផ្នែក Software និងផ្នែក Hardware ។ ការបញ្ចូលគ្នានូវ optical lenses, sensors, image processing algorithms និងមុខងារជាច្រើនទៀតដែល អនុញ្ញាតឲ្យអ្នកប្រើប្រាស់រីករាយជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា ដែលកាលពីមុនមានចំនួនកំណត់ប៉ុណ្ណោះ សម្រាប់អ្នកដែលចូលចិត្តថតរូប។

លោក Spark Ni អគ្គនាយករងជាន់ខ្ពស់ និងជា CMO របស់ក្រុមហ៊ុន vivo និយាយថា៖

« ក្រុមហ៊ុន vivo ពិតជារំភើបខ្លាំងណាស់ ក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃកាមេរ៉ាដ៏អស្ចារ្យបំផុត ជាមួយនឹងសមត្ថភាពកាមេរ៉ារបស់ក្រុមហ៊ុន ZEISS, ដែលជាក្រុមហ៊ុនកំពូលទៅលើបច្ចេកវិទ្យាអុបទិកអស់រយៈពេល ១៧៥ ឆ្នាំហើយនោះ។ ស្មាតហ្វូនជាច្រើនពេលនេះ បានក្លាយជាស្ទាយ៍ជីវិតមួយរបស់អ្នកប្រើប្រាស់នៅក្នុងការថតរូបភាព និងសកម្មភាពដ៏អស្ចារ្យប្រចាំថ្ងៃ ហើយបច្ចេកវិទ្យាថតរូបភាពនេះបានក្លាយជាបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ vivo បានសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំយកនូវបច្ចេកវិទ្យារូបភាពច្បាស់ ម៉ត់ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ »

ប្រសាសន៍លោក Spark Ni 

សម្រាប់លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូនត្រកូល X60 series នេះ មានសមត្ថភាពដ៏អស្ចារ្យជាមួយនឹងសេនស័រថ្មីនៃការសហការរបស់ក្រុមហ៊ុន vivo ZEISS ដែលផ្តលនូវស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្លា  និងកាមេរ៉ាអស្ចារ្យបំផុត។ ស្មាតហ្វូនម៉ូឌែល​ X60 Pro នេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 48MP + 13MP + 13MP ហើយវាមានកាមេរ៉ាខាងមុខទំហំ 32MP ។ វាមានឡូហ្គោ ZEISS logo  ដែលស្ថិតនៅលើ lens នេះ ខណៈពេលដែល ZEISS Vario-Tessar trademark គឺស្ថិតនៅក្រោមកាមេរ៉ាខាងក្រោយនេះផងដែរ។ នេះគឺជាស្មាតហ្វូនដ៏ប្រណិតដែលអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។

នេះគឺជាលើកដំបូងបំផុត ដែលអ្នកប្រើប្រាស់ជាច្រើនអាចចូលទៅកាន់ ZEISS Biotar Portrait Style នៅលើស្មាតហ្វូនត្រកូល vivo X series។ មុខងារថ្មីនេះអននុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើនបង្កើតនូវរូបភាព portraits ដ៏អស្ចារ្យយ៉ាងប្រណីត ជាមួយនឹងសមត្ថភាពដែលមិនគួរឲ្យជឿនោះទេ។ វាក៏មានភ្ជាប់ជាមួយនឹង bokeh ដែលថតរូបបានស្អាតមែនទែន។

ស្មាតហ្វូន X60 Pro
ស្មាតហ្វូន X60 Pro

ការនាំយកនូវមុខងារថតរូបភាពកម្រិតខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជាច្រើន

 ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានធ្វើការពង្រឹងទៅលើបច្ចេកវិទ្យានៃការថតរូបភាពយ៉ាងអស្ចារ្យ នៅក្នុងការអនុវត្តន៍នៅលើស្មាតហ្វូនត្រកូល X60 series ដែលចាប់ផ្តើមជាមួយនឹង Gimbal Stabilization 2.0 ។ ជាមួយនឹងប្រព័ន្ធ Gimbal Camera System និងបច្ចេកវិទ្យា Pixel Shift Ultra HD Imaging នោះ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន X60 Pro នេះគឺមានការពង្រឹងទៅលើភាពច្បាស់នៃរូបភាព និងម៉ត់មែនទែនដែលធ្វើឲ្យរូបភាពមានកម្រិតភាពច្បាស់ដល់ទៅ Ultra-HD ថែមទៀត។ ​ស្មាតហ្វូន X60 Pro នេះ ប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-axis video stabilization ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពបានច្បាស់នៅក្នុង dynamic motion យ៉ាងអស្ចារ្យថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានមុខងារ Extreme Night Vision 2.0 ដែលជួយអ្នកប្រើប្រាស់ជាច្រើន ក្នុងការបង្កើតនូវភាពអស្ចារ្យនៅក្នុងការថតនៅពេលយប់ បានយ៉ាងល្អឥតខ្ចោះថែមទៀត។ វាក៏មាននូវការប្រើប្រាស់ AI noise reduction algorithm ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីក្រុមហ៊ុន vivo ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី X60 series នេះ  គឺបំពាក់នូវមុខងារជាច្រើននៅក្នុងការថតរូបភាព និងវីដេអូជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ តាមរយៈមុខងារ Cinematic Master នេះ អ្នកអាចថតវីដេអូនៅក្នុងកម្រិតរូបភាព 2.35:1 widescreen aspect ratio ជាមួយនឹងកម្រិត audio zoom និង direction sound input បានយ៉ាងច្បាស់ថែមទៀត។ ផ្អែកទៅលើស្ថានភាពនៃតម្រូវការរបស់ពួកគេនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការជ្រើសរើសរវាង HDR Super Night Portrait, Ultra-Wide Night Mode, Super Pano, Pro Sports Mode, Kids Snapshot, Multi-Style Portrait និង Long-Exposure Mode ថែមទៀត។

ស្មាតហ្វូន X60 Pro
ស្មាតហ្វូន X60 Pro

ស្មាតហ្វូនដែលមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ និងអស្ចារ្យបំផុត

ស្មាតហ្វូន vivo X60 Pro នេះ មានសមត្ថភាពខ្លាំងក្លា ការភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យ និងល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន vivo X60 Pro នេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 processor ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ប្រចាំថ្ងៃ យ៉ាងអស្ចារ្យថែមទៀតផង។ ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា CPU និង GPU នេះ បន្ទះឈីបនេះអាចប្រើប្រាស់នូវបច្ចេកវិទ្យា 5G បានយ៉ាងល្អឥតខ្ចោះថែមទៀត។ X60 Pro ក៏ត្រូវបានបំពាក់ទំហំរ៉េមធំដល់ទៅ 12GB បូករ៉េមជំនួយ 3GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ 256GB។

ស្មាតហ្វូន vivo X60 Pro នេះមានអេក្រង់កម្រិត 120Hz refresh rate និង 240Hz response rate ជាមួយនឹងអេក្រង់ edge-to-edge AMOLED ថែមទៀត។ អេក្រង់កម្រិត 120Hz refresh rate នេះផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុត ខណៈពេលដែលអេក្រង់កម្រិត 240Hz response rate ផ្តល់នូវការលេងហ្គេមយ៉ាងអស្ចារ្យថែមទៀតផង។ ស្មាតហ្វូន X60 series នេះ គឺទទួលបាននូវវិញ្ញាបនបត្រជាច្រើនដូចជា HDR10+, SGS Eye Care Display, SGS Seamless និង Hi-Res Audio ផងដែរ។

ស្មាតហ្វូន X60 Pro
ស្មាតហ្វូន X60 Pro

ការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងប្រណិតបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យនៅលើស្មាតហ្វូន X60 series នេះ។ ស្មាតហ្វូន X60 Pro នេះ គឺមានអេក្រង់កម្រិតទំហំ 6.56-inch flexible Ultra O Screen ជាមួយនឹងកម្រិតគែមកោង 3D ថែមទៀត។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន vivo X60 series នេះ គឺមានការប្រើប្រាស់នូវ Dual-Tone Step ដែលធ្វើឲ្យការឌីស្សាញស្មាតហ្វូននេះអស្ចារ្យបំផុត។ Dual-Tone Step គឺជាបច្ចេកវិទ្យាដែលផ្តោតទៅលើការថតរូបភាព និងវីដេអូដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ZEISS នេះ។ ស្មាតហ្វូននេះមានកម្រាស់ 7.36mm និងទម្ងន់ 176g មានជម្រើសមួយពណ៌ Shimmer Blue ។

មួយវិញទៀតស្មាតហ្វូន vivo X60 Pro នេះដែរក៏ត្រូវបានដាក់ឲ្យធ្វើការ Pre-Order (កុម្មង់ទុកមុន) ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ដែលមានបន្ថែមជាមួយនឹងកាដូដែរមានស្រាប់  ម៉ាស៊ីម៉ាស្សាសាច់ដុំ និងកាដូបន្ថែមក្នុងអំឡុងពេល Pre-Order មានដូចជា កាតាបស្បែក ហើយនឹងស៊ីកាតស្មាតដែលមានតម្លៃ $129

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T