ធានា​ថា​​បាន​ផល! ចាន​​ក្នុងរាវរមែង​រណ្ដំគ្នាម្ដងម្កាល ចង់​​​យក​ចិត្ត​​ម៉ែ​​ក្មេក សាក​តាម​វិធី ៣យ៉ាង​នេះ​

//s9.kh1.co/e2/e221bdab3ab056ea9c786fc9e1e98226514aaf10.jpg
យល់ដឹង

 ០២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចង់យកចិត្តម៉ែក្មេក សាកតាមវីធីនេះធានាថាបានផល! ចានក្នុងរាវមានអីគង់តែរណ្ដំគ្នាម្ដងម្កាលទេ តែយ៉ាងណាមិញ​អ្នកគួរ​សាក​តាមវិធី ៣យ៉ាងខាងក្រោមនេះ

ជីវិតគូស្ដាប់ទៅដូចជាធម្មតាៗ តែដល់គិតឲ្យយូរបន្តិចវាមិនងាយស្រួលនោះទេ។ សាកគិតទៅនៅជាមួយម្ដាយ​យើង​រាល់​ថ្ងៃតាំងពីតូចដល់ធំនៅមានពេលខ្លះឈ្លោះជាមួយម៉ាក់ជាញឹកញយ។ ចុះសាកស្រមៃមើលបើអ្នកហៅម្ដាយប្ដីអ្នក ថាជា​ម៉ែដែរនោះ តើនឹងមានរឿងអ្វីកើតឡើង? ចានក្នុងរាវមានអីគង់តែរណ្ដំគ្នាម្ដងម្កាលទេ តែយ៉ាងណាមិញ​អ្នកគួរ​សាក​តាមវិធី ៣យ៉ាងខាងក្រោមនេះ ដើម្បីយកចិត្តម្ដាយក្មេក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ព្យាយាមរស់នៅឲ្យចុះសម្រុងជាមួយប្ដីអ្នកជាទីបំផុត

រូបតំណាង
រូបតំណាង

មិនមែនជាការសម្ដែង តែជាសេចក្ដីស្រលាញ់ចេញពីបេះដូង។ ម្ដាយណាមិនកាន់ជើងកូននោះ បើអ្នកគ្មានជម្លោះ​ជាមួយ​ប្ដីអ្នកសោះនោះ នោះម្ដាយក្មេកអ្នកគ្មានថ្ងៃរករឿងអ្នកបានឡើយ។

២. មានហិរញ្ញវត្ថុរឹងមាំ

រូបតំណាង
រូបតំណាង

មិនដេកចាំតែចាយលុយញើសឈាមប្ដី ចំណុចនេះក៏សំខាន់ណាដែរ។  គ្មានអ្នកណាអាចត្រួតត្រាជីវិតឯកជន​អ្នក​បាន​ឡើយដរាបណាអ្នកក៏ជាអ្នករកលុយចូលផ្ទះដែរនោះ ហើយអ្នកក៏ពុំចាំបាច់ខ្លាចចិត្តប្ដីពេលទិញ​របស់ដែល​ខ្លួន​ចង់​បាន។

៣. មិនមើលនឹងភ្នែក

រូបតំណាង
រូបតំណាង

ការងារណាជួយបានក៏ជួយគាត់ទៅ កុំមើលនឹងភ្នែក ឬធ្វើជាពុំឃើញ។ ព្យាយាមស្រលាញ់ម្ដាយក្មេកអ្នក​ឲ្យដូចជា​ម្ដាយ​បង្កើត គន្លឹះនេះសំខាន់ណាស់ ក្រៅពីយកចិត្តម៉ែក្មកបានហើយក៏អាចយកចិត្តប្ដីយើងបានមួយកំរិតទៀតដែរ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T