រាជធានីភ្នំពេញ ៖ បុរសម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​សន្លប់​បាត់ស្មារតី​តែ​ម្នាក់ឯង​ដោយសារ​តែ​ ស្រវឹង​ជោក​ជាំកាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១១​ មេសា ២០១២ តាម​​បណ្ដោយ​ផ្លូវ​២៧១​ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

​ប្រភពពី​មន្ដ្រី​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ដែល​​ ឃើញ​​ហេតុការណ៍​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ម៉ូតូ​ម៉ាកឌ្រីមសេ​១២៥​ ពណ៌​ខ្មៅ​ ​បើក​បរ​ដោយ​បុរស​ម្នាក់​ពី​ជើង​ទៅ​ត្បូង។ លុះ​មក​​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​​ដួល​ប្រាវ​ទៅ​នឹង​​ចិញ្ចើម​ផ្លូវ ហើយ​សន្លប់​បាត់ស្មារតី​តែ​ម្ដង​។​ ទោះ​យ៉ាងណា​មន្ដ្រី​កងរាជអាវុធហត្ថ​​​បានឱ្យ​ដឹង​​ទៀត​ថា​​ នេះ​ជា​សំណាងល្អ​នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ ឃើញ​ហេតុការណ៍​​តែ​បើ​សិនជា​ចំ​ជនខិលខូច​ហើយ​​យប់​ស្ងាត់​ថែម​ទៀត​គេ​នឹង​យក ​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​។

​ក្រោយ​ពី​ជួយ​ជន​រង​គ្រោះ​មន្ដ្រី​កង​រាជ​​អា​វុធ​ហត្ថ​ ម្នាក់​នេះ​បាន​ឆែក​ទូរស័ព្ទ​ជន​រង​គ្រោះ ​និង​ទាក់ទង​បងប្អូន​ក្រុម​គ្រួសារ​ឱ្យមក​ទទួល​​យក​ទៅ​ផ្ទះ​ជាមួយ​នឹង​ ម៉ូតូផង​ដែរ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]