ភ្នំពេញ៖ស្រ្តីអាជីវករ លក់ផ្លែឈើ នៅផ្សារនាគមាស ពិតជាក្លាហាន បានដេញចាប់ចោរ ឆក់កាបូបលុយពីរនាក់ ប្រគល់ឲ្យសមត្ថកិច្ច ទាំងកណ្តាលយប់ ដើម្បីផ្តន្ទា ទោស ទៅតាមច្បាប់។

យោងតាម ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១២ ជនសង្ស័យពីរនាក់ បាន ឆក់ កាបូបលុយ របស់អាជីវករលក់ផ្លែឈើ នៅផ្សារនាគមាស នៅស្ដង់លេខ 1A ផ្លូវលេខ ២៣១ ក្រុម១ ភូមិ២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក តែត្រូវស្រ្តីរងគ្រោះ ជា អាជីវករដេញ តាមចាប់ជាប់ ប្រគល់ឲ្យសមត្ថកិច្ច។

អ្នកស្រី លី អេង អាយុ ៦០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៥៥ E0 ផ្លូវលេខ ៤៥ ភូមិ ៤ សង្កាត់ទួលទំពូង ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានលោតមកឆក់ កាបូបលុយរបស់គាត់ ដែលដាក់លើតុ បន្ទាប់មកពួកវាបានលោតឡើងជិះម៉ូតូវិញបម្រុងរត់ តែត្រូវរូបគាត់ និង លក់ផ្លែឈើនៅក្បែរគ្នានោះ ដេញតាមទាន់ទាញម៉ូតូផ្តួល ហើយឃាត់ខ្លួនសង្ស័យទាំងពីរប្រគល់ឲ្យសមត្ថកិច្ច តែម្តង ។

អ្នកស្រី លី អេង បានឲ្យដឹងផងដែរថា នៅក្នុងកាបូបរបស់គាត់ មានលុយខ្មែរចំនួន ៩០.០០០រៀល និងអត្ដ សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថត ចម្លង ១សន្លឹក ។

សមត្ថកិច្ចបានឲ្យថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ទី១. ឈ្មោះ ចាំង យ៉ាងដាំ ភេទប្រុស អាយុ ៣០ឆ្នាំ ជន ជាតិវៀតណាម ស្នាក់នៅផ្ទះ ជួល សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំ ពេញ មុខរបរ រត់ម៉ូតូឌុប។ ទី២. ឈ្មោះ ឡេ យំាងបា អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់បឹងកេងកង រាជធានី ភ្នំពេញ មុខរបរលក់នំប៉័ង ។

ជនសង្ស័យទាំង ២នាក់ ដែលឃាត់ខ្លួនបានខាងលើនេះ ក្រោយពេលសួរនាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]