អ្នក​ដទៃ​​ឃើញ​ត្រឹម​អ្វី ដែល​យើង​បង្ហាញ​​ឲ្យគេ​​ឃើញ​​ប៉ុណ្ណោះ!

//s9.kh1.co/75/7589245693d5bc6fd59be053ed650d639197710a.jpeg
ប្រលោមលោក & អប់រំ

 ២២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅពីក្រោយ​អ្វីដែលគេបានឃើញ គឺជាអ្វីដែលយើងបានជួប បានឆ្លងកាត់ ហើយគ្មាននណារម្នាក់បានឃើញ​ក្រៅពីយើង​ខ្លួនឯង​ឡើយ

នៅពីក្រោយស្នាមញញឹមគឺស្នាមរបួស គឺវាជាការពិតណាស់។ មើលចុះ! យើងស្លៀកសម្លៀកបំពាក់ស្អាតៗ ឲ្យអ្នក​ដទៃ​បាន​ឃើញ តែថ្នេរខាងក្នុងរបស់វាមិនស្អាតទេ ហើយក៏គ្មាននណារបានឃើញវាដែរ យើងបង្ហាញ​ភាព​ឥតខ្ចោះ​ភាព​ត្រឹមត្រូវ ប៉ុន្តែខាងក្នុងគ្មានអ្វីស្អាតស្អំឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

នៅក្នុងកាលៈទេសៈខ្លះ គឺយើងត្រូវបង្ហាញស្នាមញញឹម យើងញញឹមច្រើនបំផុតដាក់អ្នកដទៃ ហើយប្រសិនបើយើង​ញញឹម​បែបនេះដាក់ខ្លួនឯងវាប្រាកដជាល្អជាងហ្នឹងឆ្ងាយណាស់។

ការពិតទៅភាពស្រស់ត្រកាលគឺស្ថិតនៅផ្នែកម្ខាង ហើយភាពអាប់អួរគឺស្ថិតនៅផ្នែកម្ខាង។ ផែនដីទាំងមូល​មិនងងឹត​ទាំង​អស់ទេ នៅពេលម្ខាងងងឹត ម្ខាងទៀតមានពន្លឺ។ វាក៏ដូចគ្នាដែលថានៅពេលដែលយើងប្រឈមមុខនឹងបញ្ហា នោះ​វា​ប្រាកដជាមានដំណោះស្រាយ។ ជួនកាលរឿងដែលយើងគិតថាលំបាកខ្លាំងនោះ វាជារឿងងាយស្រួល​ជាងការ​គិត​របស់យើងឆ្ងាយណាស់!

រូបតំណាង
រូបតំណាង

ប្រវត្តិរបស់រូបចម្លាក់មួយ ដែលពោរពេញដោយក្បាច់ក្បូរវិចិត្រគឺការឈឺចាប់ ការអត់ទ្រាំ និងក្តីអំណត់។ យើងឲ្យ​តម្លៃ​ចំពោះ​ស្នាមញញឹម ព្រោះយើងធ្លាប់ឆ្លងកាត់ការឈឺចាប់។ យើងឲ្យតម្លៃចំពោះភាពជោគជ័យ ព្រោះយើងធ្លាប់ឆ្លងកាត់​ការបរាជ័យ។ យើងឲ្យតម្លៃចំពោះការជួបជំុ ព្រោះយើងធ្លាប់បែកបាក់។  យើងឲ្យតម្លៃចំពោះគ្រប់យ៉ាងដែលយើងលំបាកក្នុងការទទួលបានវា ព្រោះនោះវាសមនឹងតម្លៃ នៃការលះបង់របស់​យើង​រហូតមក...៕

Sok Phirak
Pi Rak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T