នៅពីក្រោយស្នាមញញឹមគឺស្នាមរបួស គឺវាជាការពិតណាស់។ មើលចុះ! យើងស្លៀកសម្លៀកបំពាក់ស្អាតៗ ឲ្យអ្នកដទៃបានឃើញ តែថ្នេរខាងក្នុងរបស់វាមិនស្អាតទេ ហើយក៏គ្មាននណារបានឃើញវាដែរ យើងបង្ហាញភាពឥតខ្ចោះភាពត្រឹមត្រូវ ប៉ុន្តែខាងក្នុងគ្មានអ្វីស្អាតស្អំឡើយ។

នៅក្នុងកាលៈទេសៈខ្លះ គឺយើងត្រូវបង្ហាញស្នាមញញឹម យើងញញឹមច្រើនបំផុតដាក់អ្នកដទៃ ហើយប្រសិនបើយើងញញឹមបែបនេះដាក់ខ្លួនឯងវាប្រាកដជាល្អជាងហ្នឹងឆ្ងាយណាស់។
ការពិតទៅភាពស្រស់ត្រកាលគឺស្ថិតនៅផ្នែកម្ខាង ហើយភាពអាប់អួរគឺស្ថិតនៅផ្នែកម្ខាង។ ផែនដីទាំងមូលមិនងងឹតទាំងអស់ទេ នៅពេលម្ខាងងងឹត ម្ខាងទៀតមានពន្លឺ។ វាក៏ដូចគ្នាដែលថានៅពេលដែលយើងប្រឈមមុខនឹងបញ្ហា នោះវាប្រាកដជាមានដំណោះស្រាយ។ ជួនកាលរឿងដែលយើងគិតថាលំបាកខ្លាំងនោះ វាជារឿងងាយស្រួលជាងការគិតរបស់យើងឆ្ងាយណាស់!

ប្រវត្តិរបស់រូបចម្លាក់មួយ ដែលពោរពេញដោយក្បាច់ក្បូរវិចិត្រគឺការឈឺចាប់ ការអត់ទ្រាំ និងក្តីអំណត់។ យើងឲ្យតម្លៃចំពោះស្នាមញញឹម ព្រោះយើងធ្លាប់ឆ្លងកាត់ការឈឺចាប់។ យើងឲ្យតម្លៃចំពោះភាពជោគជ័យ ព្រោះយើងធ្លាប់ឆ្លងកាត់ការបរាជ័យ។ យើងឲ្យតម្លៃចំពោះការជួបជំុ ព្រោះយើងធ្លាប់បែកបាក់។ យើងឲ្យតម្លៃចំពោះគ្រប់យ៉ាងដែលយើងលំបាកក្នុងការទទួលបានវា ព្រោះនោះវាសមនឹងតម្លៃ នៃការលះបង់របស់យើងរហូតមក...៕