ទទួលបានដំណឹងថ្មីមកថា ក្រុមហ៊ុនស្មាតហ្វូន vivo ធ្វើការបញ្ចុះតម្លៃលើម៉ូឌែល Y51

//s9.kh1.co/f8/f872d314f64e766dff7c57419ceda0e693401e1c.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែស្រឡាយត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo Y51 បញ្ចុះពីតម្លៃដើម ២៥៩ដុល្លារ នៅសល់ត្រឹមតែ ២៣៩ដុល្លារ តែប៉ុណ្ណោះ។ ចំពោះការប្រូម៉ូសិនបញ្ចុះតម្លៃនេះ នឹងធ្វើឡើងចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតទាល់តែអស់ពីស្តុក ជាមួយនឹងការបន្ថែមជូននូវកាដូ Bluetooth Speaker យ៉ាងស្រស់ស្អាតពិរស់រណ្តំថែមទៀតផង។

ភ្នំពេញ៖ បើមើលទៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន រាងមានការស្ងប់ស្ងាត់ធ្វើព្យុះធ្វើភ្លៀង ដាក់គ្នាបន្តិចហើយ។ ដោយសារតែសង្គមបច្ចុប្បន្នកំពុងតែជួបប្រទះ ទៅនឹងវិបត្តិនៃជម្ងឺដ៏កាចសារហាវ​ Covid-19។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មិនអាចធ្វើការរាំងស្ទះនូវដំណើរការនៃវិស័យប្រពន្ធ័ទិចណូឡូជី ក៏ដូចជាវិស័យស្មាតហ្វូនបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងគ្នានេះដែរ យោងទៅតាមរបាយការថ្មីកាលពីវេលាព្រឹកថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២១ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo បានធ្វើការប្រកាសពីដំណឹងដ៏ពិសេសមួយទៅកាន់បងប្អូន ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃទៅលើម៉ូឌែលកូនពៅ ដែលទើបនឹងចេញលក់កាលពីដើមឆ្នាំ២០២១ នៃខ្សែស្រឡាយត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo Y51 បញ្ចុះពីតម្លៃដើម ២៥៩ដុល្លារ នៅសល់ត្រឹមតែ ២៣៩ដុល្លារ តែប៉ុណ្ណោះ។ ចំពោះការប្រូម៉ូសិនបញ្ចុះតម្លៃនេះ នឹងធ្វើឡើងចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតទាល់តែអស់ពីស្តុក ជាមួយនឹងការបន្ថែមជូននូវកាដូ Bluetooth Speaker យ៉ាងស្រស់ស្អាតពីរោះរណ្តំថែមទៀតផង។

  ស្មាតហ្វូន vivo Y51 បញ្ចុះតម្លៃពិសេស​
  ស្មាតហ្វូន vivo Y51 បញ្ចុះតម្លៃពិសេស​

ដូច្នេះកុំឲ្យខកខាននូវឱកាសដ៏ពិសេសនេះ សម្រាប់បងប្អូនដែរកំពុងតែស្នេហាទៅលើស្មាតហ្វូន vivo Y51 អាចធ្វើការរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរសព្ទ័នានាទូទាំងប្រទេស ដែលជាដំណាងចែកចាយរបស់ក្រុមហ៊ុនស្មាតហ្វូន vivo

  ស្មាតហ្វូន vivo Y51
  ស្មាតហ្វូន vivo Y51

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y51
. អេក្រង់រាបស្មើរ ទំហំ 6.58 អ៊ីញ AMOLED កញ្ចក់រាងកោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2408 × 1080 (FHD+)
. ប្រើបន្ទះឈីប Qualcomm Snapdragon 662
. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB
. មានថ្មទំហំធំ 5100 mAh / 18W Fast Charge
. ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11
. មានកាមេរ៉ាមុខទំហំ 16MP Super Night Selfie, កាមេរ៉ាក្រោយបីគ្រាប់ : Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro)                               
. មានជម្រើស 2ពណ៌ : Titanium Sapphire / Crystal Symphony
. អាចប្រើស៊ីមកាតបានពីរ
. មានមុខងារ Face Unlock+ Fingerprint Scanner

  ស្មាតហ្វូន vivo Y51
  ស្មាតហ្វូន vivo Y51
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T