​ភ្នំពេញ​៖​ និស្សិត​ឆ្នាំ​ទី​២​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​ម្នាក់​ទៀត​បាន​ ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ស្មាស​ ពណ៌​ក្រហម​ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​របា​ន​សម្រេច​ ប៉ុន្តែ​ ត្រង់​ថ្ងៃ​ស៊យ​ បែរជា​ធ្លាក់​ពី​ម៉ូតូ​ រត់​មិន​រួច​ក៏​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ និង​ស្វាគមន៍​ម្នាក់​១​ដៃៗ​ បិះ​ ក្ស័យ​ ជីវ៉ា​ ទម្រាំ​នគរបាល​ចុះ​ដល់​កន្លែង​កើតហេតុ​។​

​ហេតុការណ៍​ពលរដ្ឋ​ដេញ​ព័ទ្ធ​ចាប់​ជនសង្ស័យ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤០​នាទី​ រសៀល​ ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ភ្លើងស្តុប​មន្ទីរពេទ្យ​អង្គឌួង​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ចាស់​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ លុយ​ សុ​ភក្ត្រ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជា​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ ស្នាក់​នៅផ្ទះ​ជួល​ខាងក្រោយ​ថ្មដា​ សង្កាត់​ មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ និង​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​។​

​ប្រភព​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ ពណ៌​ក្រហម​១​គ្រឿង​ ដោយ​ឈ្មោះ​ សុ​ភក្ត្រ​ ជា​អ្នក​ជិះ​ពីក្រោយ​ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​រ​១​គ្រឿង​ពី​ឈ្មោះ​ តាំង​ គឹ​ម​ឡេ​ង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​កូនប្រុស​ថៅកែ​ផ្ទះសំណាក់​យីហោ​ហង្ស​មាស​ ហើយ​បើក​ ម៉ូតូ​រត់​ ប៉ុន្តែ​ចៃ​ដ​ន្យ​ ឈ្មោះ​ សុ​ភក្ត្រ​បាន​ធ្លាក់​ពី​ម៉ូតូ​ ក៏​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្តង​។​

​បច្ចុប្បន្ន​ នគរបាល​ប៉ុស្តិ៍​ផ្សារ​ចាស់​កំពុង​សាកសួរ​ព័​ត៌​បន្ថែម​ពី​ឈ្មោះ​ សុ​ភក្ត្រ​ និង​អាច​ឈាន​ដល់​ចាប់​ ខ្លួន​បក្ខពួក​គេ​ដែល​កំពុង​រត់គេច​ខ្លួន​ម្នាក់ទៀត ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

ដកស្រង់ពី គេហទំព័រ នគរវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]