បន្ទាប់ពីសម្ញែងដើមទ្រូងទ្រលុកទ្រលន់ទាក់ភ្នែក មហាជនដ៏គួរឱ្យភ្ញាក់ផ្អើលនោះ អតីតពិធីការិនីទូរទស្សន៍បាយ័នល្បី ឈ្មោះមួយរូបនាងពេជ្រ សេរីរ័ត្ន ដែលត្រូវបានអ្នកកាសែត និងទស្សនិកជនតាមប្រមាញ់អំពីថា មួយរយៈនេះតើនាងកំពុងលាក់ខ្លួន សំងំសម្រាលកូន ឬយ៉ាងណា? ស្រាប់តែថ្មីៗនេះគេឃើញនាងបានសម្ញែង ភាពសិចស៊ីជាមួយអាវគេងយប់មួយឈុតទៀត ហើយបង្ហោះលើទំព័រហ្វេសប៊ុកគួរឱ្យចាប់អារម្មណ៍ ។

ពេជ្រ សេរីរ័ត្ន អាចរាប់ថា  ជាពិធីការិនីចាស់វស្សាម្នាក់របស់ទូរទស្សន៍បាយ័ន កាលពីអំឡុងឆ្នាំ២០០៥-២០០៦-២០០៧ ហើយត្រូវបានបាត់ខ្លួនជា ពិធីការិនីជាច្រើនឆ្នាំធ្វើឱ្យអ្នកខ្លះ សង្ស័យថា នាងសំងំរស់នៅជាមួយបុរស អ្នកមានណាម្នាក់ ហើយមន្ទិលទៀតថា នាងសំងំសម្រាលកូន... ស្រាប់តែថ្មីៗនេះគេឃើញ នាងបង្ហោះរូបសិចស៊ីដោយពាក់អាវគេងយប់គ្មាន អាវក្នុងដូចស្រីស្រស់ គង់ វង្សយ៉ាទី ពិធីការិនីទូរទស្សន៍ CTN ដែលបង្ហោះនៅលើ Account Facebook របស់នាងផងដែរ ។

ការបង្ហោះរូបភាពពាក់អាវគេងយប់អត់អាវក្នុងដូច កញ្ញាពិធីការិនី គង់ វង្សយ៉ាទី បែបនេះមិនមែនជាការខុសឆ្គងអ្វីធ្ងន់ធ្ងរនោះទេ ព្រោះវាក្តៅស្អុះ... ប៉ុន្តែត្រូវបានមហាជនរិះគន់ថា ពេជ្រ សេរីរ័ត្ន កំពុងតែដើរតាមគន្លងរបស់គង់ វង្សយ៉ាទី ដើម្បីទាក់ភ្នែកអ្នកផងទាំងឡាយ ។

អតីតពិធីការិនីសម្តីផ្អែមរបស់ទូរទស្សន៍បាយ័នពេជ្រ សេរីរ័ត្ន រូបនេះធ្លាប់មានរឿងចម្រូងចម្រាស និងបែកបាក់ស្នេហាជាមួយលោកគង់ វិសាល អ្នករៀបចំកម្មវិធីសិល្បៈ តន្ត្រី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ដូចគ្នាកាលពីអំឡុងឆ្នាំ២០០៧ ហើយបន្ទាប់មកនាងបានដក ខ្លួនថយពីពិធីការិនី និងបាត់ដានរហូតមក... ដែលធ្វើឱ្យគេសង្ស័យថា នាងមានបុរសអ្នកមាន ប្រាក់-អំណាចចិញ្ចឹម និងថា កំពុងមានកូន... រឿងនេះគឺស្ថិតក្នុងការតាមប្រមាញ់របស់មហាជន ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]