តើប្រិយមិត្តជឿឬទេថាសំភារៈ ដែលប្រិយមិត្តបាន ប្រើប្រាស់ជារៀងរាល់ថ្ងៃ អាចមានតំលៃខ្ពស់កប់ពពក ? ថ្ងៃនេះខ្មែរឡូតសូម បង្ហាញជូនប្រិយមិត្តនូវសំភារៈ ប្រចាំថ្ងៃមួយចំនួន ដែលមានតំលៃ ថ្លៃជាងគេនៅលើពិភពលោក។

១ . តុការិយាល័យ ៖

តុការិយាល័យមួយនេះ​ បានឈ្មោះថា Power Desks ត្រូវបានបង្កើតឡើង ដោយអ្នកឆ្នៃម៉ូតដ៏ល្បីល្បាញ មួយរូបមានឈ្មោះថា Parnian នៅប្រទេស ស្កត់ឡែន។ តុការិយាល័យមួយនេះ​ ត្រូវបានគេផលិតឡើងដោយឈើយ៉ាងប្រណិត ហើយត្រូវបាន ដាក់លក់ក្នុងតំលៃ ២០០ ០០០ ដុល្លា។

២ . ទឹកថ្នាំលាបក្រចក ៖

"ទឹកថ្នាំលាបក្រចកមួយដបនេះ ត្រូវម៉ាច់ជាមួយនឹង ស្រ្តីដែលមានអ្វីៗ គ្រប់យ៉ាងហើយមិនដឹង យកប្រាក់ទៅ ចំនាយលើអ្វី" នេះជាសម្តីរបស់ម្ចាស់ក្រុមហ៊ុន The Gold Rush ដែលជាក្រុមហ៊ុនលក់ទឹកថ្នាំលាបក្រចក ដ៏ល្បីល្បាញ នៅទីក្រុងឡុងដុង ដែលបាន ផលិតនូវទឹកថ្នាំលាបក្រចកមួយដែលមានឈ្មោះថា Models OWN។ ទឹកថ្នាំលាបក្រចកមួយដបនេះ ធ្វើពីមាស ហើយនិង ត្បូង ពេជ្យ ដែលត្រូវបានគេដាក់លក់ក្នុង តំលៃរហូតដល់ទៅ ៨៣ ០០០ ផោន (ប្រហែល ១៣០ ៣៤០ ដុល្លា)។

៣ . ឌីស ៖

"WOMAN Sweet 10 Diamond" គ្រាន់តែមើលឈ្មោះ បន្ទាប់មកមើលរូប ក៏ដឹងថា មានពេជ្រ ចំនួន ១០ គ្រាប់បាត់ទៅហើយ។ CD មួយនេះត្រូវបានគេអោយរហ័សនាមថា "CD ដែលមានតំលៃថ្លៃ ជាងគេបំផុតនៅលើលោក" បានផលិតដោយ ជនជាតិជប៉ុនមួយរូបឈ្មោះ Jeweler Nagahori ។ ប្រអប់របស់វាធ្វើពី ប្លាកទីនយ៉ាងប្រណិត ហើយបានបង្កប់ដោយពេជ្រ ចំនួន ១០ គ្រាប់រៀបជារង្វង់ ដូចដែលប្រិយមិត្តបាន ឃើញនៅក្នុងរូប។ CD មួយនេះ មានតំលៃ ១០០​ ០០០ ដុល្លា ដែលមានបទចម្រៀងចំនួន ១៨ បទ ហើយកំពុងតែឆ្ពោះទៅរកឯកត្តទកម្មក្នុង Guinness world record ផងដែរ។ CD នេះស្តាប់ទៅប្រហែលចេះ ហោះហើយមើលទៅ ទើបបានជាថ្លៃអីក៏ថ្លៃយ៉ាងនេះ !

តើប្រិយមិត្តចង់បានរបស់ណាមួយយក មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែរឬទេ ? បើសិនជាចង់បានទិញខ្លួនឯងទៅណា ខ្មែរឡូតជួយអត់បានទេ !

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]