សុខភាព៖ ដើម្បីទទួលបាននូវសុខភាពល្អ អ្នកគួរគប្បីស្វែងយល់ពីរបបអារហារ ព្យាយាមធ្វើកំហាត់ប្រាណ នឹងធ្វើការថែទាំសុខភាពឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។យ៉ាងណាមិញ ទម្លាប់ធម្មតាៗមើលទៅសាមញ្ញាដែលអ្នកកំពង់តែធ្វើរាល់ថ្ងៃ វាបាននឹងកំពង់តែបំផ្លាញសុខភាពរបស់អ្នកម្ដងបន្តិចៗដោយពុំដឹងខ្លួន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាទម្លាប់ធម្មតាៗទាំងនោះមានអ្វីខ្លះ តោះទៅតាមដានទាំងអស់គ្នា៖
១០. ការអង្គុយយូរម៉ោង
អង្គុយយូរម៉ោងដោយមិនងើបសោះពិតជាប៉ះពាល់ជាខ្លាំងដល់សុខភាពដូចជា ឈឺសាច់ដុំ និងសន្លាក់ ការស្លាប់មុនអាយុ ជំងឺទឹកនោមផ្អែមប្រភេទទី២ ជម្ងឺសសៃឈាមបេះដូង និងជម្ងឺធាត់។
៩. គេងច្រើនជ្រុល
ការគេងជាពេលមួយដែលខួរក្បាល និងរាងកាយរបស់យើងបានសម្រាក។ អ្នកប្រហែលអាចយល់ច្រលំថាការគេងច្រើន រាងកាយយើងអាចសម្រាកបានច្រើន និងស្រួលខ្លួន។ ប៉ុន្តែមិនពិតទេ ការគេងលើសម៉ោង អាចធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបាក់ទឹកចិត្ត ជំងឺបេះដូង ជំងឺធាត់ និងខួរក្បាលយើងស្ពឹក។ រយៈពេលគេងដ៏ល្អបំផុតនោះគឺពី ៧ ទៅ ៩ម៉ោង។
៨. ញ៉ាំប្រៃខ្លាំងពេក
ការញ៉ាំប្រៃខ្លាំង ឬលើសកម្រិតអាចបណ្ដាលឲ្យកើតជម្ងឺផ្សេងៗដូចជា សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ខូចតម្រងនោម និង ក្រលៀន ហើយឈានដល់ប្រឈមនឹងការកើតមានមហារីកក្រពះ។
៧. ការប្រើប្រាស់ម៉ាស៊ីនសម្ងួតដៃ
ម៉ាស៊ីនសម្ងួតដៃ អាចជាមធ្យោបាយដ៏ល្អ ក្នុងការសម្ងួតដៃក្រៅពីក្រដាសជូតមាត់ប៉ុន្តែវាមិនសូវល្អចំពោះសុខភាពឡើយ។ ការសិក្សាមួយបានបង្ហាញថាម៉ាស៊ីនសម្ងួតដៃនៅក្នុងបន្ទប់ងូតទឹកសាធារណៈខ្លះអាចបាញ់មេរោគ ពីក្នុងខ្យល់បន្ទប់ទឹកមកលើដៃរបស់អ្នកបាន។
៦. ត្បាល់ត្រចៀកជាមួយសំឡីត្បាល់
ការសម្អាតត្រចៀករបស់អ្នកដោយប្រើសំឡីត្បាល់ អាចបណ្តាលឱ្យមានការឆ្លងមេរោគ, ក្រហាយក្រវិលត្រចៀកផងដែរ។
៥.ដុសធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំបាយរួច
ធ្មេញរបស់យើងស្ថិតនៅក្នុងស្ថានភាពខ្សោយបន្ទាប់ពីញ៉ាំរួច ពីព្រោះចំណីអាហារដែលយើងញ៉ាំផ្ទុកជាតិអាស៊ីតដែលធ្វើឲ្យបាត់បង់របាំងការពារ។ អ្នកគួរដុសធ្មេញបន្ទាប់ពីញុំាអាហាររួច យ៉ាងហោចណាស់ ៣០នាទី។
៤. ដាក់ទូរស័ព្ទជិតខ្លួនពេលគេង
កាលដែលគេងហើយមានទូរស័ព្ទនៅជិតខ្លួន គឺមានផលប៉ះពាល់ដល់សុខភាពច្រើនដូចជា ការគេងមិនស្កប់ ងាយនឹងស្ត្រេស និងអារម្មណ៍មិនមូលនៅថ្ងៃស្អែក។ ដូច្នេះគួរតែបិទប្រព័ន្ធអេឡិកត្រូនិកទាំងអស់មុនពេលគេង មួយម៉ោងដើម្បីឲ្យអ្នកគេងលក់ស្រួល។
៣. ទុកកាបូបលុយរបស់អ្នកនៅក្នុងហោបៅក្រោយរបស់អ្នក
ការអង្គុយលើកាបូបរបស់អ្នកសូម្បីតែរយៈពេល ១៥ នាទីខ្លីអាចបណ្តាលឱ្យឆ្អឹងខ្នងរបស់អ្នកផ្លាស់ប្តូរហើយសរសៃចងឆ្អឹងខ្នងរបស់អ្នកនឹងចាប់ផ្តើមផ្លាស់ប្តូរដូចគ្នា៕
២. លាងដៃជាមួយទឹកក្ដៅពេក
ទឹកក្ដៅ ឬ ទឹកត្រជាក់មិនអាចសម្លាប់មេរោគបានទាំងស្រុងនោះទេ ទោះជាយ៉ាងណាក៏ដោយក៏មិនគួរលាងដៃជាមួយទឹកក្ដៅដែរ ព្រោះវាធ្វើឲ្យដៃយើងស្ងួត អាចឈានដល់ការរបកទៀតផង។
១. ប្រើប្រាស់ដបផ្លាស្ទិក
ការប្រើប្រាស់ដបផ្លាស្ទិក គឺប៉ះពាល់ដល់បរិស្ថាន និងពិភពលោកទាំងមូលតែម្ដង នៅពេលដែលផ្លាស្ទិកត្រូវកម្ដៅថ្ងៃខ្លាំងពេក វានឹងបញ្ចេញជាតិពុលចេញពីសំបកដប៕