ទម្លាប់ ១០យ៉ាងដែលអ្នកតែងតែធ្វើរាល់ថ្ងៃ កំពុងបំផ្លាញសុខភាពរបស់អ្នកម្ដងបន្តិចៗដោយមិនដឹងខ្លួន

//s9.kh1.co/68/6898005b016de41b63ae69ce30ff6ff2e0c08ed5.png
ប្រលោមលោក & អប់រំ

 ១៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទម្លាប់ដែលអ្នកតែងតែធ្វើរាល់ថ្ងៃ១០យ៉ាងកំពុងបំផ្លាញសុខភាពរបស់អ្នកម្ដងបន្តិចៗដោយមិនដឹងខ្លួន

សុខភាព៖ ដើម្បីទទួលបាននូវសុខភាពល្អ អ្នកគួរគប្បីស្វែងយល់ពីរបបអារហារ ព្យាយាមធ្វើកំហាត់ប្រាណ នឹងធ្វើការថែទាំសុខភាពឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។យ៉ាងណាមិញ ទម្លាប់ធម្មតាៗមើលទៅសាមញ្ញាដែលអ្នកកំពង់តែធ្វើរាល់ថ្ងៃ វាបាននឹងកំពង់តែបំផ្លាញសុខភាពរបស់អ្នកម្ដងបន្តិចៗដោយពុំដឹងខ្លួន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាទម្លាប់ធម្មតាៗទាំងនោះមានអ្វីខ្លះ តោះទៅតាមដានទាំងអស់គ្នា៖

១០. ការអង្គុយយូរម៉ោង

រូបតំណាង
រូបតំណាង

អង្គុយយូរម៉ោងដោយមិនងើបសោះពិតជាប៉ះពាល់ជាខ្លាំងដល់សុខភាពដូចជា ឈឺ​សាច់ដុំ​ និង​សន្លាក់​ ការស្លាប់មុនអាយុ ជំងឺទឹកនោមផ្អែមប្រភេទទី២ ជម្ងឺសសៃឈាមបេះដូង និងជម្ងឺធាត់។

៩. គេងច្រើនជ្រុល

រូបតំណាង
រូបតំណាង

ការគេងជាពេលមួយដែលខួរក្បាល និងរាងកាយរបស់យើងបានសម្រាក។ អ្នកប្រហែលអាចយល់ច្រលំថាការគេងច្រើន រាងកាយយើងអាចសម្រាកបានច្រើន និងស្រួលខ្លួន។ ប៉ុន្តែមិនពិតទេ ការគេងលើសម៉ោង អាចធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបាក់ទឹកចិត្ត ជំងឺបេះដូង ជំងឺធាត់ និងខួរក្បាលយើងស្ពឹក។ រយៈពេលគេងដ៏ល្អបំផុតនោះគឺពី ៧ ទៅ ៩ម៉ោង។

៨. ញ៉ាំប្រៃខ្លាំងពេក 

រូបតំណាង
រូបតំណាង

ការញ៉ាំប្រៃខ្លាំង ឬលើសកម្រិតអាចបណ្ដាលឲ្យកើតជម្ងឺផ្សេងៗដូចជា សម្ពាធឈាមខ្ពស់ ជំងឺបេះដូង​ ខូចតម្រងនោម និង ក្រលៀន ហើយ​ឈានដល់​ប្រឈមនឹងការកើតមាន​មហារីកក្រពះ។

៧. ការប្រើប្រាស់ម៉ាស៊ីនសម្ងួតដៃ 

រូបតំណាង
រូបតំណាង

ម៉ាស៊ីនសម្ងួតដៃ អាចជាមធ្យោបាយដ៏ល្អ ក្នុងការសម្ងួតដៃក្រៅពីក្រដាសជូតមាត់ប៉ុន្តែវាមិនសូវល្អចំពោះសុខភាពឡើយ។ ការសិក្សាមួយបានបង្ហាញថាម៉ាស៊ីនសម្ងួតដៃនៅក្នុងបន្ទប់ងូតទឹកសាធារណៈខ្លះអាច​បាញ់​មេរោគ ពីក្នុងខ្យល់បន្ទប់ទឹកមកលើដៃរបស់អ្នកបាន។

៦. ត្បាល់ត្រចៀកជាមួយសំឡីត្បាល់ 

រូបតំណាង
រូបតំណាង

​ការសម្អាតត្រចៀករបស់អ្នកដោយប្រើសំឡីត្បាល់ អាចបណ្តាលឱ្យមានការឆ្លងមេរោគ, ក្រហាយក្រវិលត្រចៀកផងដែរ។

៥.ដុសធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំបាយរួច 

រូបតំណាង
រូបតំណាង

ធ្មេញរបស់យើងស្ថិតនៅក្នុងស្ថានភាពខ្សោយបន្ទាប់ពីញ៉ាំរួច ពីព្រោះចំណីអាហារដែលយើងញ៉ាំផ្ទុកជាតិអាស៊ីតដែលធ្វើឲ្យបាត់បង់របាំងការពារ។ អ្នកគួរដុសធ្មេញបន្ទាប់ពីញុំាអាហាររួច យ៉ាងហោចណាស់ ៣០នាទី។

៤. ដាក់ទូរស័ព្ទជិតខ្លួនពេលគេង

រូបតំណាង
រូបតំណាង

កាលដែលគេងហើយមានទូរស័ព្ទនៅជិតខ្លួន គឺមានផលប៉ះពាល់ដល់សុខភាពច្រើនដូចជា ការគេងមិនស្កប់ ងាយនឹងស្ត្រេស និងអារម្មណ៍មិនមូលនៅថ្ងៃស្អែក។ ដូច្នេះគួរតែបិទប្រព័ន្ធអេឡិកត្រូនិកទាំងអស់មុនពេលគេង មួយម៉ោងដើម្បីឲ្យអ្នកគេងលក់ស្រួល។

៣. ទុកកាបូបលុយរបស់អ្នកនៅក្នុងហោបៅក្រោយរបស់អ្នក 

រូបតំណាង
រូបតំណាង

ការអង្គុយលើកាបូបរបស់អ្នកសូម្បីតែរយៈពេល ១៥ នាទីខ្លីអាចបណ្តាលឱ្យឆ្អឹងខ្នងរបស់អ្នកផ្លាស់ប្តូរហើយសរសៃចងឆ្អឹងខ្នងរបស់អ្នកនឹងចាប់ផ្តើមផ្លាស់ប្តូរដូចគ្នា៕

២. លាងដៃជាមួយទឹកក្ដៅពេក 

រូបតំណាង
រូបតំណាង

ទឹកក្ដៅ ឬ ទឹកត្រជាក់មិនអាចសម្លាប់មេរោគបានទាំងស្រុងនោះទេ ទោះជាយ៉ាងណាក៏ដោយក៏មិនគួរលាងដៃជាមួយទឹកក្ដៅដែរ ព្រោះវាធ្វើឲ្យដៃយើងស្ងួត អាចឈានដល់ការរបកទៀតផង។

១. ប្រើប្រាស់ដបផ្លាស្ទិក 

រូបតំណាង
រូបតំណាង

ការប្រើប្រាស់ដបផ្លាស្ទិក គឺប៉ះពាល់ដល់បរិស្ថាន និងពិភពលោកទាំងមូលតែម្ដង នៅពេលដែលផ្លាស្ទិកត្រូវកម្ដៅថ្ងៃខ្លាំងពេក វានឹងបញ្ចេញជាតិពុលចេញពីសំបកដប៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T