យល់ដឹង៖ សម្រាប់អ្នកមានបបូរមាត់ខ្មៅ សូមអានអត្ថបទមួយនេះឲ្យដល់ចប់ធានាថា អាចជួយឲ្យបបូរមាត់​លោកអ្នក​មានពណ៌ស៊ីជម្ពូរស្រស់ស្អាតគួរជាទីគយគន់។

យ៉ាងណាមិញ បបូរមាត់ខ្មៅនេះវាអាចកើតឡើងដោយសារតែការប្រើប្រាស់នូវផលិតផលដែលគ្មានគុណភាព និងគ្មាន​ស្តង់ដារ។ ចំណែក​ស្ត្រី​ឆ្លង​ទន្លេ​រួច ពេល​ខ្លះ​​ក៏​ជួប​វិបត្តិ​នេះ​ដូច​គ្នា និង​​កត្តា​មួយ​ទៀត​បណ្ដាល​​ឲ្យ​បបូរ​មាត់​ខ្មៅ​ព្រោះ​​ពន្លឺ​ព្រះ​អាទិត្យ ។ ​

ខាងក្រោមនេះជាវិធីងាយៗដែលជួយដល់លោកអ្នកក្នុងការស្រោចស្រង់បបូរមាត់ឲ្យស្រស់ស្អាតឡើងវិញ៖

៤. អ្នក​គួរ​ទទួល​ទាន​អាហារ​ដែល​ផ្ទុក​វីតាមីន B 

​៣. រមៀត៖

យក​រមៀត​ទៅ​កិន​ឲ្យ​ម៉ត់ បន្ទាប់​មក​យក​ម្សៅ​រមៀត​បន្តិច​លាយ​ជាមួយ​ទឹក​ដោះ​គោ​១​ស្លាប​ព្រា​កូរ​ឲ្យ​ឡើង​ភក់​ៗ​បន្តិច​។ ​យក​មក​លាប​លើ​បបូរ​មាត់ ទុក​ប្រមាណ​ ៥​នាទី​រួច​លាង​ទឹក​​ចេញ។ អ្នក​ច្បាស់​ជា​ភ្ញាក់​ផ្អើល​នូវ​លទ្ធ​ផល​នេះ​ជាក់​ជា​មិន​ខាន។​​

​២. ទឹក​ក្រូច​ឆ្មា៖

ដោយ​សារ​តែ​អាស៊ីត​ស៊ី​ទ្រិច​ក្នុង​ក្រូច​ឆ្មា​​ អាច​ជម្រុះ​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន​។ ​អ្នក​អាច​លាយ​ទឹក​ក្រូច​​ឆ្មា​២​ស្លាប​ព្រា​ជាមួយ​ទឹក​ឃ្មុំ ហើយ​លាប​លើ​បបូរ​មាត់​ ដោយ​ទុក​ប្រហែល​១០​នាទី រួច​លាង​ទឹក​ចេញ​។ ​លាប​បែប​នេះ​យ៉ាង​ហោច​ណាស់​ ៣​ដង​ក្នុង​មួយ​អាទិត្យ​សម្រាប់​អ្នក​មាន​បបូរ​មាត់​ខ្មៅ នោះ​នឹង​ឃើញ​លទ្ធ​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​។

១. ទឹក​ដោះ​គោ​ស្រស់​៖ ​

ក្រៅ​ពី​ផឹក ​អ្នក​ក៏​អាច​យក​ទឹក​ដោះ​គោ​ ២​-​៣ ​តំណក់​ជ្រលក់​ជាមួយ​សំឡី​ផ្ដិត​លើ​បបូរ​មាត់​​ប្រហែល​ ៥​នាទី​រួច​លាង​​ទឹក​ចេញ។ វា​នឹង​ជួយ​បំបាត់​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន ព្រម​ទាំង​ជម្រុះ​កោសិកា​ចាស់​ៗ​លើ​បបូរ​មាត់​ថែម​ទៀត។ អ្នក​អាច​អនុវត្ត​រាល់​ថ្ងៃ ​ដើម្បី​ឆាប់​ទទួល​ប្រសិទ្ធភាព៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ