ដោយសារតែ ការសងសឹក ធ្វើអោយបុរសម្នាក់ ដាច់ចិត្ត ចាប់រំលោភនិង សម្លាប់ក្មេងស្រីម្នាក់យ៉ាងឃោឃៅ លើសពីនេះថែមទាំង សម្លាប់ខ្លួនឯងចោលទៀតផង។

ប៉ូលីសនៅអាព្រិចខាងត្បួង បាននិយាយថា បុរសដែលខ្វះការពិចារណានេះ មានឈ្មោះ Sylvester Machate អាយុ ២៨ឆ្នំា ជាអ្នកបើករថយន្ត នៅទីក្រុង Mpumalanga អាព្រិចខាងត្បួង។ ប៉ូលីស បាននិយាយបន្តថា មូលហេតុដែលបណ្តាលអោយបុរសនោះ ប្រព្រឹត្តនូវទង្វើឃោឃៅបែបនេះ គឺដោយសារតែ បុរសរូបនោះ មិនអាចទទួលយកបាន ដែលមិត្តស្រីរបស់គេ ឈ្មោះ Angel Malele អាយុ ២៤ឆ្នាំ បោះបង់ចោល បន្ទាប់ពីបាន ដឹងថាបុរសនោះរៀបការរួចហើយ។

ប៉ូលីស បញ្ជាក់ទៀតថា ក្រោយមក លោក Machate កើតគំនិត ចង់សង់សឹក ហើយ បាន ចាប់ក្មេងស្រីម្នាក់ ឈ្មោះ Prisca Mogane អាយុ ១៧ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើត របស់អតីតមិត្តស្រី យកទៅចាប់រំលោភ និង សម្លាប់ចោលនៅក្រោយផ្ទះរបស់គេ។ ប៉ុន្តែគួរអោយសោកស្តាយ នៅពេលដែលប៉ូលីស ទៅដល់ផ្ទះលោក Machate  ប៉ូលីសបានប្រទះឃើញ គាត់សម្លាប់ខ្លួននៅក្នុងផ្ទះបាយ ទៅហើយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]