ភ្នំពេញ ៖ អ្នករត់ម៉ូតូរ៉ឺម៉កកង់៣ ពីរនាក់ បានវ៉ៃគ្នា ដោយសារតែដណ្ដើមម៉ូយ កាលពី វេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០១២ តាមបណ្ដោយផ្លូវសហ ព័ន្ធរុស្សី ជិតច្រកចូលវត្ដនាគវ័ន ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹង ថា ជនបង្កទាំងពីរនាក់មានឈ្មោះលឹម សុ ឃាង អាយុ៣៤ឆ្នាំ ស្នាក់នៅចំការដូង មាន មុខរបររត់ម៉ូតូរ៉ឺម៉កកង់៣ និងម្ខាងទៀត មានឈ្មោះពេជ្រ ភា អាយុ៣៩ឆ្នាំ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ មានមុខរបរដូចគ្នា ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ ដដែលបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីទាំងពីរនេះបាន កើតជម្លោះតាំងពីបេន រថយន្ដផ្សារធំថ្មីមក ម្លេះ ដោយសារតែការ ដណ្ដើម ម៉ូយដែលជិះ នៅក្នុងរថយន្ដតាក់ស៊ី ហើយឈ្មោះសុឃាង បានហៅអ្នកជិះនៅក្នុងរថយន្ដតាក់ស៊ីនោះ បានចំនួន៣នាក់ ចំណែកឈ្មោះពេជ្រ ភា ហៅបានម្នាក់ ។

ប្រភពបានបន្ដថា ប៉ុន្ដែអ្នក ទាំង៤នាក់នោះ គឺជាបងប្អូននឹងគ្នា ដូច្នេះ ត្រូវជិះម៉ូតូកង់បីតែមួយ ។ ពេលនោះអ្នក ទាំង៤ ក៏បានឡើងមកជិះម៉ូតូកង់៣របស់ ឈ្មោះភា ខណៈនោះធ្វើឱ្យឈ្មោះសុឃាង មានការខឹងសម្បារ ហើយបើកម៉ូតូតាមរក រឿងនិងជេរប្រមាថមកលើឈ្មោះភា រហូត ជិតដល់ច្រកចូលវត្ដនាគវ័ន ឈ្មោះសុឃាង បានស្ទុះទៅវាយឈ្មោះភាតែម្ដង ហើយក៏បង្ក ការវាយតប់គ្នាតែម្ដង ។

បច្ចុប្បន្នភាគីបង្កទាំងពីរនាក់ ត្រូវបាន ឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍ស្រះចក ដើម្បីដោះស្រាយគ្នា ។

ប្រជាពលរដ្ឋបានរិះគន់ថា ក្រុមអ្នករត់ ម៉ូតូឌុបដែលប្រដេញតាមរថយន្ដតាក់ស៊ីនោះ គឺរញ៉េរញ៉ៃណាស់ ដោយពួកគេមិនខ្លាចនឹង គ្រោះថ្នាក់ផ្សេងៗឡើយ គឺធ្វើយ៉ាងឲ្យ តែបានម៉ូយ តែប៉ុណ្ណោះ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]