បទចំរៀង Gangnam Style គឺជាបទមួយ ទទួលបាន ការទស្សនាយ៉ាងច្រើន កាលពីឆ្នាំមុន ប៉ុន្តែរឹតតែពិសេសគឺ នៅពេលថ្មីៗនេះ មាន នាយកវិទ្យល័យ ម្នាក់ ក្នុងប្រទេសអង់គ្លេស បានសំដែងតាមបទ Gangnam style ក៏ទទួលបានទស្សនាយ៉ាងច្រើន មិនគួរអោយជឿដែរ។

នាយករូបនោះ មានឈ្មោះ Jeff Hughes អាយុ ៥៨ឆ្នាំ ជានាយកសាលានៅ វិទ្យាល័យ Penketh ស្ថិតនៅក្នុងទីក្រុង Warrington ប្រទេសអង់គ្លេស។ គាត់បានសន្យាជាមួយកូនសិស្សរបស់គាត់ថា គាត់នឹងសម្តែងតាមបទ Gangnam Style ប្រសិនបើពួកគេទទួលបានលទ្ធិផលល្អ។

លោក Hughes នឹងចូលនិវត្តន៏នៅឆ្នាំនេះ បានបញ្ជាក់ថា គំនិតនេះបង្កើតឡើងដោយរូបគាត់ និង គ្រូបង្រៀនជាច្រើនគ្នាទៀតដែលបានចូលរួម។ គាត់បញ្ជាក់ទៀតថា គាត់គ្រាន់តែចង់ លើកទឹកចិត្តកូនសិស្ស របស់គាត់តែប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា































 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]