ភ្នំពេញ ៖ បុគ្គលិកចែកចាយភេសជ្ជៈ របស់ដេប៉ូចែកចាយ យីហោរស់ទ្រីម ស្ថិត នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារ មន ត្រូវបាន កម្លាំងអាវុធហត្ថស្រាវជ្រាវបទ ល្មើសព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ចាប់ខ្លួនកាល ពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅទីរួមខេត្ដ កំពង់ស្ពឺ បន្ទាប់ពីជនសង្ស័យរូបនេះ បាន រំលោភលើសេចក្ដីទុកចិត្ដ យកលុយរបស់ ក្រុមហ៊ុនទៅលេងល្បែង ចាញ់អស់ជាង ៩០០០ដុល្លារ ហើយពុំមានប្រាក់ ប្រគល់មក ឱ្យក្រុមហ៊ុនវិញ ។

មន្ដ្រីអាវុធហត្ថខេត្ដកំពង់ស្ពឺ បានឱ្យដឹង ថា ជនសង្ស័យរូបនេះមានឈ្មោះអ៊ួយ ពិសិដ្ឋ អាយុ២៥ឆ្នាំ រស់នៅផ្ទះលេខ២៣ ផ្លូវលេខ ៣១៣ សង្កាត់បឹងកក់ ខណ្ឌទួលគោក ។

មេបញ្ជាការអាវុធហត្ថខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ផ្កាយ១ ម៉ែន ស៊ីប៊ន បានឱ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ របស់លោកចាប់ខ្លួន ក្រោយពីមាន ពាក្យបណ្ដឹងរបស់ម្ចាស់ដេប៉ូថា ជននេះ បានបោកលុយជាង៩០០០ដុល្លារ មិនប្រគល់ឱ្យក្រុមហ៊ុន ដោយសារតែចាញ់ល្បែងអស់ ៕ លោកម៉ែន ស៊ីប៊ន បានបន្ដថា កម្លាំង អាវុធហត្ថរបស់លោក បានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់រួចហើយ ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]