នេះជាសត្វគោ មួយប្រភេទ មានឈ្មោះ ជាភាសាអង់គ្លេសថា Fluffy Cow ដែលមានន័យថា ជាសត្វគោ មានរោមទន់ៗ ប្រៀបបីដូចជា សំឡី ហើយក្នុងនោះដែរ វាក៏ត្រូវបានគេ យកសំរាប់ មកធ្វើការបង្ហាញ ពីភាពស្រស់ស្អាតរបស់វា ផងដែរ ដូចជា យកមកដាក់ក្នុង ទស្សនាវដ្តីបង្ហាញម៉ូតនៃសន្តានគោ ជាដើម។

និយាយអោយស្រួលស្តាប់ យើងហៅវាថា គោសំឡី ហើយនៅក្នុងរូបភាព ខាងក្រោមទាំងអស់នេះ សុទ្ធតែជាពូជគោ ដែលត្រូវគេបង្កាត់មក បានយ៉ាងល្អ សំរាប់យកមកធ្វើជា ម៉ូដែល។ សំរាប់សត្វគោ ទាំងនេះ ត្រូវបានមើលថែទាំ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអោយពួកវា មានភាពល្អឥតខ្ចោះ ដោយ រួមមាន ការមើលថែលើ ចរិកលក្ខណៈ ការផ្តល់ចំណីពិសេសៗ បង្វឹកអោយមានចិរកមាយាទ និង ឬកពារល្អ។ លើសពីនេះ រោមរបស់វា ត្រូវបានថែទាំ យ៉ាងល្អផងដែរ ដោយមានការ ប្រើផលិតផលថែរក្សា ដូចជាស្ព្រាយ និង សាប៊ូបន្ទន់ ជាដើម ដើម្បីអោយរោម មានសុខភាពល្អ និង ទន់រលោង។

តើប្រិយមិត្តយល់ថា ពួកវាស្រស់ស្អាតដែរទេ? សូមទស្សនារូបភាពខាងក្រោម៖












ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]