រឿងដ៏គួរឲ្យសង្វេគ និងមិននឹកស្មានដល់នោះ គឺក្មេងស្រីម្នាក់ បានស្លាប់បន្ទាប់ពី ត្រូវបុរសវ័យជំទង់ រំលោភ និងវាយរហូតដល់ស្លាប់។

តាមប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថាក្មេងស្រី នេះមានឈ្មោះថា Xu Aiyu អាយុ ៨ឆ្នាំ ត្រូវបានវាយរហូតដល់ស្លាប់ ក្រោយពីទទួលការចាប់រំលោភពី បុរសម្នាក់ដែលមានអាយុ ២៦ឆ្នាំ ដែលបុរសនេះត្រូវបាន ចាប់ខ្លួនភ្លាមៗផងដែរ។ យ៉ាងណាមិញ សាកសពក្មេងស្រីនេះ ត្រូវបានប្រទះឃើញ បន្ទាប់ពីបាត់ខ្លួន ៩ថ្ងៃ ដែលក្មេងស្រីបានបាត់ខ្លួន ពីផ្ទះកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៣ តាមរយៈចាប់ពង្រត់។ នៅក្នុងនោះ ជនល្មើសបាននាំនាងទៅកន្លែងផ្សេង ដែលជននេះបានប្រើដុំថ្ម វាយនាងរហូតដល់ស្លាប់ បន្ទាប់ពីចាប់រំលោភបានសម្រេច និងបានកប់នាងក្រោមការជួយពី ឪពុកជនល្មើសនេះផងដែរ។

រឿងរ៉ាវទាំងនេះ បានផ្ដល់នូវសេចក្ដីក្រៀមក្រំ ក៏ដូចជា ការខូចចិត្ដយ៉ាងធ្ងន់ធ្ងរដល់ ក្រុមគ្រួសាររបស់ក្មេងស្រីនេះ ដែលក្មេងស្រីនេះ ប្រៀបដូចជាមនុស្សម្នាក់ពិសេសម្នាក់ នៅក្នុងគ្រួសារមួយនេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលបុរសវ័យជំទង់មាន ចិត្ដសាហាវក្នុងការរំលោភ និងសម្លាប់ក្មេងស្រី ដែលមានអាយុ ត្រឹមតែ ៨ឆ្នាំបែបនេះ?













កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]