ភ្នំពេញៈ ម៉ូតូពីរគ្រឿង ដោយសារតែ ម៉ូតូមួយគ្រឿង គ្មានភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យម៉ូតូមួយទៀត មើលពុំទាន់ ក៏ជ្រុកចង្កូតទៅ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងសង់ខាង។ ហេតុនេះកើត ឡើងកាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវ សហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ គង់ រ៉េត ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាជាងផ្សារដែក ស្នាក់ ក្នុងភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួស បែកប្រអប់ជើងខាងស្តាំ និងបែកប្រអប់ដៃខាងឆ្វេង ជិះម៉ូតូមួយគ្រឿងម៉ាក MD ពុំមានស្លាកលេខ ពុំមានកញ្ចក់ ពុំមានមួកសុវត្ថិភាព និងគ្មានភ្លើងបំភ្លឺផ្លូវផងដែរ ។ ចំណែកម៉ូតូដែលជ្រុលចង្កូត ទៅបុកនោះម៉ាកណៃហត ពណ៌ខ្មៅពាក់ស្លាកលេខភ្នំ ពេញ1AD-4626 បើកបរដោយឈ្មោះ ណាត់ ហ៊ន ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តស្នាក់ នៅភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាល និងម្នាក់ទៀតជាអ្នករួមដំណើរ គង់ ផែន ភេទប្រុសអាយុ២០ឆ្នាំមានមុខរបរបើកបររថយន្ត រស់នៅភូមិគោកញ ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ រងរបួសស្រាល។

នគរបាលបានបន្តថា មុនពេលកើតហេតុភាគីម៉ូតូណៃហតឌុបគ្នាជិះចេញពីកើតទៅលិចលុះដល់ចំណុចកើត ហេតុស្រាប់តែវ៉ាក់ជាមួយម៉ូតូរបស់ជនរងគ្រោះដោយសារតែម៉ូតូជនរងគ្រោះគ្មានភ្លើងបំភ្លឺផ្លូវត្រឹមត្រូវនោះទើប ធ្វើឲ្យភាគីម៉ូតូណៃហត មើលមិនទាន់ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងតែម្តងទៅ ។

ក្រោយពេលកើតហេតុត្រូវបាន ក្រុមរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹ កយក ទៅកាន់មន្ទីរកាល់ម៉ែតដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់។ រីឯវត្ថុតាងត្រូវនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយគ្នាជាក្រោយ ៕






ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]