ប្រភពព័ត៌មានបរទេស បានឲ្យដឹងថា មានសត្វ អូទ្រីសមួយក្បាល មិនដឹងជាវង្វេងផ្លូវ មកពីណា បានរត់កាត់តាមដងផ្លូវ ដែលកំពុងតែមមាញឹក ត្រូវបានរថយន្តពីរគ្រឿង បុកត្រូវ បង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកដំណើរតាមផ្លូវ នៅក្នុងទីក្រុង សាងចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិន។

សកម្មភាពនៃហេតុការណ៍នេះ ត្រូវបានថតជាប់នឹង កាមេរ៉ាសុវត្ថិភាព បំពាក់តាមផ្លូវ ដែលបានកើតឡើង កាលពីយប់ថ្ងៃ អង្គារ កន្លងទៅថ្មីៗនេះ។ តាមរយៈវិដេអូឃ្លីប បង្ហាញអោយឃើញថា មានសត្វអូទ្រីសអាហ្វ្រិក មួយក្បាល មិនដឹងមកពីណា បានរត់តាមផ្លូវ រហូតត្រូវរថយន្ត បុកតែម្តង។ ទោះជាយ៉ាងណា សត្វអូទ្រីសនេះ មិនមានគ្រោះថ្នាក់ ដល់ជីវិត ឬ រងរបួស ធ្វន់ធ្ងរអ្វីនោះទេ ហើយពេលនេះ ត្រូវបាននាំយកទៅកាន់ សួនសត្វមួយកន្លែង និង មិនទាន់ដឹងពីប្រភព ថាវាមកពីទីណា នៅឡើយនោះទេ។

សូមប្រិយមិត្តទស្សនានូវវីដេអូខាងក្រោម៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]