បាត់ដំបង ៖ ថៅកែកាហ្វេស៊ីតធី ៧៧ ឈ្មោះ ហុយ ហេង អាយុ ៣៦ឆ្នាំ រស់នៅ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ដ បាត់ដំបង កាលពីវេលាម៉ោង៩ និង២០នាទី  ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣ នេះ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានសន្ដិ សុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ និងកម្លាំង នគរបាលខេត្ដបាត់ដំបង ចាប់ខ្លួនក្រោយពី ជននេះ និងបក្ខពួក បង្កការផ្ទុះអាវុធបាញ់ ១២គ្រាប់ បណ្ដាលឱ្យបែកកញ្ចប់ និងធ្លុះ ជញ្ជាំងភោជនីយដ្ឋានមួយ នៅជាប់របងគ្នា ដែលមានទីតាំង ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។

មន្ដ្រីនគរបាល ខេត្ដបាត់ដំបងបានឱ្យដឹង ថា ការឃាត់ខ្លួនថៅកែហាងកាហ្វេស៊ីតធី ៧៧ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីជន បង្កមិនបានទៅបង្ហាញខ្លួននៅចំពោះមុខ តុលាការ ចំនួន ២លើក ក្រោយពីតុលាការ ចេញដីកាឱ្យចូលបំភ្លឺ ជុំវិញការផ្ទុះអាវុធ ដែលប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅក្នុងហាងរបស់ ខ្លួន។

មន្ដ្រីនគរបាលបានបន្ដទៀតថា ក្រោយ ពីមិនបានចូលទៅបង្ហាញខ្លួន និងបំភ្លឺនៅ ចំពោះមុខតុលាការ ជុំវិញករណីនេះ តុលា ការបានចេញដីកា បញ្ជាឱ្យតាមចាប់ខ្លួន រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣ ទើបកម្លាំងនគរបាលសន្ដិសុខផ្ទៃ ក្នុងរបស់ក្រសួងមហាផ្ទៃ និងកម្លាំងនគរ បាលខេត្ដ ឈានទៅដល់ការឃាត់ខ្លួនតែ ម្ដង ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣ ជនបង្ក ហុយ ហេង រួមជាមួយបក្ខពួក បានបាញ់តម្រង់បង្អួច ភោជនីយដ្ឋាន មួយនៅជាប់របងគ្នាដើម្បី ប៉ុនប៉ងធ្វើឃាត ម្ចាស់ភោជនីយដ្ឋានឈ្មោះ  ជ្រិន ជំនោ ខណៈដែលពួកគេកំពុងផឹកស៊ី ហើយមានអាការៈស្រវឹងផងនោះ ។ ក្រោយ បង្កហេតុតាមរយៈការ បាញ់បោះ អស់មួយបង់រួចមក ភាគីជនរងគ្រោះបានដាក់ពាក្យ បណ្ដឹង ទៅសមត្ថកិច្ច និងស្ថាប័នតុលាការ  ដើម្បីចង់ឱ្យជនបង្ក សងការខូចខាត ដែលខ្លួន បានប្រព្រឹត្ដ និងទទួលទោសតាមផ្លូវច្បាប់។

ប៉ុន្ដែ ចាប់ពីពេលថ្ងៃបង្កហេតុមកនោះជន បង្ករូបនេះ មិនបានចូលខ្លួនតាមការកោះ ហៅរបស់មន្ដ្រីតុលាការនោះឡើយ ក្នុង គោលបំណងគេចវេស និងមិន ទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន ហេតុដូច្នេះហើយទើប តុលាការចេញដីកា ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ដោយលោកចៅក្រម គឹម ម៉េង តាមចាប់ខ្លួន យកទៅ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ បច្ចុប្បន្នជនបង្ក រូបនេះ ស្ថិតក្រោមការសាកសួររបស់សមត្ថ កិច្ច ដើម្បីមានចំណាត់ការបន្ដទៀត ។ ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានចុះទៅឆែកឆេផុ្ទះរបស់ជននេះផងដែរ ប៉ុន្តែរកមិនឃើញអ្វីនោះទេ។

គួររំលឹកថា ចំពោះជនបាញ់បោះសេរី ដែលធ្វើឱ្យមានការភ័យខ្លាច ដល់ប្រជាពល រដ្ឋមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរដែល មកកំសាន្ដនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាធ្លាប់បាន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមចាប់ខ្លួន ជនទាំងនេះ យកទៅផ្ដន្ទាទោសតាមផ្លូវ ច្បាប់ បើទោះបីស្ថិតក្នុងឋានៈ តួនាទី និង មានបុណ្យស័ក្ដិទ្រព្យសម្បត្ដិយ៉ាងណាក៏ ដោយ។ ក្រោយបទបញ្ជាដ៏មានឥទ្ធិពល របស់សម្ដេចនាយករដ្ឋមន្ដ្រីនេះ ជនបង្កការ បាញ់បោះជាច្រើននាក់ ត្រូវបានចាប់ខ្លួនជា បន្ដបន្ទាប់ បញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្រោយពេលដែលពួកគេ បានប្រព្រឹត្ដ ៕













ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]