រូបសំណាក ដែលតំណាងឲ្យគូស្នេហ៍វ័យក្មេងមួយគូ ដែលបានបង្ហាញពីភាពស្និតស្នាល ក៏ដូចជាការថើប ឬអង្គុយលើគ្នានោះ គឺត្រូវបានគេប្រទះឃើញ នៅក្នុងសួនច្បារមួយ កន្លែងនៅក្នុងប្រទេសចិន។

តាមប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា រូបសំណាកនេះ ត្រូវបានប្រទះឃើញ នៅក្នុងសួនច្បារមួយក្នុងទីក្រុង Zhangzhou នៃខេត្ដ Fujian ប្រទេសចិន។ រូបសំណាកនេះ បានធ្វើឡើងដោយ វិចិត្រករម្នាក់ ដែលមានឈ្មោះថា Liu Qing ដែលគោលបំណងនៃការធ្វើឡើងនេះ គឺដើម្បីទាញ់ទាញក្រសែភ្នែក ឪពុកម្ដាយ ធ្វើការពិចារណាទៅលើ សង្គមបច្ចុប្បន្ន ដែលនៅក្នុងនោះ មានក្មេងៗវ័យជំទង់ជាច្រើន កំពុងតែធ្វើរឿងផ្ដេសផ្ដាសជាច្រើន នៅតាមសាធារណៈ។ អ្វីដែលកាន់តែពិសេសនោះ គឺវិចិត្រករនេះ បានឲ្យគូស្នេហ៍ទាំងពីរនាក់នេះ ថើបមាត់គ្នារបៀបស្ទីលអឺរ៉ុប ដែលបច្ចុប្បន្នមានក្មេងៗជាច្រើន កំពុងតែធ្វើតម្រាប់តាមដូចគ្នា។

តើប្រិយមិត្ដយល់ថា ការធ្វើរូបបែបនេះ ពិតជាមានប្រសិទ្ធភាព ដែររទេ? 





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]