ទារិកាដ៏ស្រស់ស្អាតម្នាក់ កើតមកជាមួយនឹងធ្មេញមុខពីរ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ម្ដាយ និងក្រុមគ្រួសាររបស់នាង។

ទារិកាទើបនឹងកើត Imogen Elliot នៅ South Wales ប្រទេសអង់គ្លេស កើតមកជាមួយនឹងធ្មេញតូចៗពណ៌ស ពីរនៅផ្នែកខាងមុខ អញ្ចាញក្រោមរបស់គេ ហើយម្ដាយរបស់នាងមានឈ្មោះថា Stacey Lewis អាយុ ២៤ឆ្នាំ។ ឥលូវនេះ Elliot មានអាយុ ២សប្ដាហ៍ហើយ តែព័ត៌មាននេះទើបតែបានដឹងចេញពី ឆ្មបដែលបានជួយសម្រាលកូនឲ្យអ្នកស្រី Stacey នៅមន្ទីរពេទ្យ Royal Gwent Hospital ដែលបានប្រាប់ដល់អាការសែតថា កូនរបស់អ្នកស្រី Stacey កើតមកភ្លាមមានធ្មេញពីរ មកជាមួយ។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ធ្មេញពីកំណើត (Natal teeth) គឺកម្រមានណាស់ បើគិតជាភាគរយ អាចមានម្នាក់ ក្នុងចំណោមទារក ២,០០០នាក់។ ធ្មេញនោះគឺមានស្រាប់នៅពេលដែលទារកកើតចេញមក។ តែពេលខ្លះវាអាចបាក់ទៅវិញ ព្រោះធ្មេញពីកំណើត នេះគ្មានឫសនោះទេ។

អ្នកស្រី Stacey បានប្រាប់ថា គាត់បានដឹងថាកូនស្រីរបស់គាត់មានធ្មេញ នៅពេលដែលគាត់បំបៅទឹកដោះជូនកូនរបស់គាត់។ ហើយធ្មេញរបស់ Elliot ពិតជាមាំណាស់ មិនងាយនឹងបាក់ឡើយ បើយោងទៅតាមសំដីរបស់លោក វេជ្ជបណ្ដិត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ ឬ ក៏ធ្លាប់បានជួបប្រទះករណីនេះពីមុនមកដែរ ឬ ទេ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]