ភ្នំពេញ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង នៅទូទាំងប្រទេស ០៥លើក (យប់ ០១លើក), បណ្តាលឲ្យមនុស្ស របួសធ្ងន់ ១២នាក់ (ស្រី ០៤នាក់) និងរបួសស្រាល ០៤នាក់ (ប្រុស ០៣នាក់) ប៉ុន្តែពុំមានមនុស្សស្លាប់ទេ។

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៥លើក បានបង្កឲ្យ ខូចខាតយានយន្តសរុប ០៨គ្រឿង ក្នុងនោះម៉ូតូ ០៤គ្រឿង , រថយន្តធុនតូច ០២គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ ០១ គ្រឿង ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ បណ្តាលមកពីលើសល្បឿន ០១លើក, បត់គ្រោះថ្នាក់ ០១លើក, មិន ប្រកាន់ស្តាំ ០២លើក, ស្រវឹង ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៣នាក់ (យប់ ម្នាក់)។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣នេះ មានចំនួន ១៥៦ គ្រឿង គឺ រថយន្តទេសចរណ៍ ១២គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៧៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៣គ្រឿង, រថយន្តដឹកអ្នកទំនិញធុនតូច ០១គ្រឿង និង រថយន្តដឹកអ្នកទំនិញធុនធំ ៦២គ្រឿង ។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅ អធិការដ្ឋាននគរបាល ស្រុក-ខណ្ឌ៧៦គ្រឿង , នៅស្នងការដ្ឋាន នគរបាល រាជធានី/ខេត្ត ៤៤គ្រឿង , នៅនាយកដ្ឋានសណ្តាប់ ធ្នាប់ ៣៦គ្រឿង៕

ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]