ទោះបីជាបាន ចំណាយពេលវេលាជាមួយគ្នា អស់រយៈពេលយ៉ាងយូរ ដែលថែមទាំងបង្កើតបានកូនជាមួយគ្នាទៀតនោះ តែនៅតែមានពេលមួយដែលគូស្នេហ៍មួយគូ នៅតែបែកគ្នា ដោយសារតែប្ដីញៀននឹងការរួមភេទ។ តើពួកគេនឹងអាចត្រូវរ៉ូវគ្នា ដែរឬទេ ប្រសិនជាមានអ្វីប្រែប្រួលនោះ?

ទាំងនេះគឺជារឿងរ៉ាវពិត ដែលបានចុះផ្សាយនៅក្នុងកាសែតរបស់អង់គ្លេស ដែលមានគូស្នេហ៍មួយគូ ដែលមានប្ដីឈ្មោះថា Mark អាយុ ៣៦ឆ្នាំ រីឯប្រពន្ធមានឈ្មោះថា Nicola អាយុ ២៧ឆ្នាំ បានផ្ដាច់ចំណងអាពាហ៍ពិពាហ៍ ដោយសារតែបញ្ហារួមភេទទៅវិញ។ តាមសម្ដីរបស់អ្នកស្រី Nicola ដែលបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានបានឲ្យដឹងថា អ្នកស្រីតែងតែបំពេញតម្រូវការប្ដីអ្នកស្រី ដោយធ្វើការរួមភេទ៥ដង ជារៀងរាល់ថ្ងៃ តែដោយសារតែភាពអត់ទ្រាំមានកំណត់ និងធុញទ្រាន់នឹងការរួមរ័ក្សជារៀងរាល់ពេលផង ក៏ធ្វើឲ្យមានជំលោះគ្រួសារកើតឡើងតែម្ដង។ អ្នកស្រីបានបន្ដថា ប្រសិនជា Mark មិនបានរួមភេទគ្រប់ចំនួននោះទេ នោះ Mark នឹងធ្វើការគ្រវែងរបស់គ្រប់យ៉ាង ឬក្បត់អ្នកស្រីទៅរួមភេទជាមួយអ្នកផ្សេង ដើម្បីបំពេញតម្រូវការរបស់ខ្លួន។

ជាចុងក្រោយអ្នកស្រីបាន សុំចែកផ្លូវជាមួយនឹង ស្វាមីដែលញៀននឹងការរួមភេទនេះ និងយកកូនប្រុស២នាក់របស់ខ្លួនទៅជាមួយ។ បន្ទាប់ពីការបែកគ្នា Mark ចាប់ផ្ដើមមានអារម្មណ៍ថា សិចជាអ្នកដែលបំផ្លាញក្រុមគ្រួសាររបស់ពួកគេ ហើយខ្លួនក៏មិនអាចរស់នៅដោយរបៀបនេះផងដែរ។ ដូចនេះ Mark ក៏ទៅធ្វើការព្យាបាល ដោយព្យាយាមធ្វើទៅតាមគ្រូពេទ្យប្រាប់ ដែល២ ឬ៣សប្ដាហ៍ដំបូង ពិតជាពិបាកណាស់ ក្នុងការបំភ្លេចរឿងរួមភេទ តែកន្លងរយៈពេល ៦ខែ Mark អាចធ្វើបាន និងអាចគ្រវាត់ចោល ឌីសអាសអាភាសទាំងឡាយ ដែលខ្លួនមាន និងតែងតែអង្គុយមើលកាលពីមុនចោលទាំងអស់។ អ្វីដែល  Mark កាន់តែសប្បាយចិត្ដនោះ គឺប្រពន្ធ និងកូនបានវិលត្រលប់មក រកខ្លួនវិញ។ យ៉ាងណាមិញ ប្ដីប្រពន្ធមួយគូនេះ បាននិយាយថា នេះគឺជាបទពិសោធន៍មួយ ដែលពួកគេចង់ធ្វើការចែករំលែក ទៅកាន់មនុស្សគ្រប់គ្នា ថាគ្រួសារពិតជាសំខាន់បែបណា។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការចែកចាយបទពិសោធន៍បែបនេះ?

Mark និង Nicola

 

ខ្មែរឡូត



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]