ក្រចេះ៖ ខ្យល់កន្ត្រាក់ ដែលត្រូវបានវាយប្រហារ នៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដូចជាកំពង់ធំ ស្ទឹងត្រែងជាដើមនោះ ឥឡូវបានកើតឡើងក្នុង ខេត្តក្រចេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស ៧នាក់។

លោក កែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងឲ្យដឹងថា ភ្លៀងខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួស។

លោកថា អ្នកស្លាប់នោះឈ្មោះ សេង ធីតូប អាយុ ២៧ឆ្នាំ រស់នៅក្នុងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និង៧នាក់ រងរបួសដោយសារខ្យល់ព្យុះកន្ត្រាក់នោះ។

សូមជម្រាបថា កាលពីម្សិលមិញខ្យល់កន្រ្តាក់ បានវាយប្រហារក្នុងខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដូចជាកំពង់ធំ ស្វាយរៀង ស្ទឹងត្រែង និងក្រចេះ ក្នុងពេលតែមួយបណ្តាលឲ្យមនុស្សស្លាប់ និងមនុស្សជាច្រើនទៀត រងបួស ក៏ដូចផ្ទះជាច្រើនខ្នងទៀតរងនូវការខូចខាតផងដែរ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]