ភ្នំពេញ ៖ អ្នករើសអេតចាយ ចំនួន ៤ នាក់ ក្នុងនោះស្ដ្រីម្នាក់ បានរងរបួសធ្ងន់ ស្រាល ខ្លះបាក់ដៃ ខ្លះបែកក្បាល បន្ទាប់ពី ក្រុមសន្ដិសុខ របស់ផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ បានវាយនឹងដែកទ្វារនៅ ពេលដែលជនរងគ្រោះ ទាំងនេះ កំពុងរើស របស់របរនៅក្នុងផ្សារ ដែលធ្វើឱ្យក្រុមសន្ដិសុខទាំងនោះខឹងថា មានភាព រប៉ាត់រប៉ាយ។

ករណីក្រុមសន្ដិសុខ របស់ផ្សារធំទួល សង្កែ ប្រើអំពើហិង្សាលើក្រុមអ្នករើសអេត ចាយ ហើយមិនទទួលខុសត្រូវ នោះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៨ យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតនៅក្នុង ផ្សារតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលពីសំ ណាក់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ប៉ុន្ដែ ចំពោះទង្វើបង្ករបួសស្នាមខាងលើនេះ ក្រុមសន្ដិសុខផ្សារធំទួលសង្កែ មិនទាន់ត្រូវ បានឃាត់ខ្លួននៅឡើយទេ រហូតមកដល់ ពេលនេះ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះទាំង ៤ នាក់ មានមុខរបរ ជាអ្នកដើរ រើសអេតចាយ ក្នុងនោះមានស្ដ្រីម្នាក់ បាននាំគ្នាចូលទៅក្នុង ផ្សារធំទួលសង្កែ ដើម្បីរើសរបស់របរណា ដែលអាច មានតម្លៃលក់ ។

នៅពេលពួកគេ មិនទាន់បានទៅរើស្បោងដែលចងមាត់ជិត ប្រុងរើកកាយយករបស់របរណា អាច លក់ បាននោះ ស្រាប់តែក្រុមសន្ដិសុខនៅប្រចាំ ផ្សារមួយនេះ បានស្រែកថា កុំឱ្យរើនាំឱ្យមានភាពរប៉ាត់រប៉ាយ ពេលនោះទាំងសន្ដិសុខ និងជនរងគ្រោះទាំង៤នាក់ បានប៉ះពារ ពាក្យសំដីជាមួយគ្នា រហូតដល់បង្កអំពើហិង្សា ដោយក្រុមសន្ដិសុខ បានទាញយក ដែកទ្វារទៅវាយជនរងគ្រោះទាំង ៤នាក់ បណ្ដាលឱ្យខ្លះបាក់ដៃ ខ្លះបែកក្បាល រង របួសធ្ងន់ស្រាលតែម្ដងទៅ ។

ទាក់ទិនករណី បង្កអំពើហិង្សាពីក្រុម សន្ដិសុខរបស់ផ្សារធំទួលសង្កែ ខាងលើនេះ នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ លោក ហ៊ុយ ហាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៣ នេះថា សមត្ថកិច្ច របស់លោក រង់ចាំសុំយោបល់ពីថ្នាក់លើសិន ដើម្បីនាំខ្លួនសន្ដិសុខទាំងនោះយកមក សួរ នាំ ។

ប៉ុន្ដែ បើទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងក្រុម អាជីវករមួយចំនួន ដែល ធុញ ទ្រាន់នឹង សកម្មភាពរាល់ថ្លៃ របស់ក្រុមសន្ដិសុខផ្សារ ធំទួលសង្កែ បានរិះគន់ចំពោះសមត្ថកិច្ចថាគ្មានចំណាត់ ការភ្លាមៗ តាមរយៈការឃាត់ ខ្លួនក្រុមសន្ដិសុខ ដែលជាជនបង្កពីបទ បង្ករបួសស្នាម ដែលជាបទល្មើសជាក់ស្ដែង ទុក ពេលវេលាឱ្យក្រុមសន្ដិសុខទាំងនោះ នៅ បន្ដមានសេរីភាពដដែល ហេតុដូច្នេះមាន ន័យថា នៅថ្ងៃក្រោយពួក គេនឹងធ្វើសកម្ម ភាពវាយអ្នកផ្សេងទៀត ហើយគ្មានចំណាត់ ការដដែល សម្រាប់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនរង គ្រោះទាំង ៤នាក់ កំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យ ហើយអំពាវនាវឱ្យ សមត្ថកិច្ចពាក់ព័ន្ធ ចាត់ការរឿងនេះ គ្រាន់ បានទទួលសំណងខ្លះ យកទៅព្យាបាលមុខ របួសរបស់ខ្លួន ៕







ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]