មិនថាជាប្ដីប្រពន្ធ ឬជាសង្សារនោះទេ ចង់ស្រឡាញ់គ្នាបានយូរអង្វែង អាចរក្សាទំនាក់ទំនងរហូតដល់អស់ជីវិត មិនមែនស្ថិតលើការដែលអ្នកទាំងពីរ ពូកែទ្រាំចំពោះគ្នានោះឡើយ។ ផ្ទុយទៅវិញ ការរក្សាទំនាក់ទំនងបានយូរ លុះត្រាតែអ្នកមានចិត្តអត់ឱនចំពោះគ្នាទៅវិញទៅមក ចេះបើកចិត្តទទួលយកគ្រប់ចំណុចរវាងគ្នា មិនថាល្អ ឬអាក្រក់ គឺសុទ្ធតែមិនមែនជាបញ្ហាសម្រាប់អ្នកទាំងពីរត្រូវមកចាប់ថ្នាក់ ឬចាំចាប់កំហុសគ្នានោះឡើយ។

រូបតំណាង

ឃើញម៉ាក់ប៉ា ឬយាយតារបស់យើងអាចរួមរស់ជាមួយគ្នារហូតដល់តកូនតចៅ មិនមែនថាពួកគាត់មិនធ្លាប់ឈ្លោះគ្នា ឬមានចិត្តធ្ងន់ ពូកែទ្រាំចំពោះគ្នានោះទេ តែមកពីគាត់ចេះអធ្យាស្រ័យឱ្យគ្នា ប្រសិនបើមានម្ខាងណាធ្វើខុស ពួកគាត់ចេះអនុគ្រោះចំពោះគ្នា ​ហើយចេះកែប្រែនៅពេលដែលដឹងថាខុសឆ្គង ឬធ្វើរឿងណាមិនគប្បី។

រូបតំណាង

លើសពីនេះ​ ពួកគាត់ក៏ចេះទទួលយករាល់ចំណុចអាក្រក់របស់ដៃគូ ព្រោះគាត់យល់ថា ធម្មតាមនុស្សយើងតែងតែមានចំណុចមិនល្អ មនុស្សណាក៏ធ្លាប់ធ្វើខុសដែរ តែសំខាន់គឺការអត់ឱន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនមែនចាំតែចាប់កំហុស ហើយពេលម្ខាងធ្វើខុស ចាំតែស្ដីបន្ទោស ឬទម្លាក់កំហុសឱ្យគ្នា ខ្វះទំនួលខុសត្រូវ ឬការផ្ដល់កម្លាំងចិត្ត និងផ្ដល់គំនិតកែលំអគ្នានោះឡើយ។

រូបតំណាង

សូមចងចាំថា ការរក្សាទំនាក់ទំនងមួយឱ្យបានយូរអង្វែង មិនមែនត្រូវទ្រាំ​នោះឡើយ ការទ្រាំ គឺមិនអាចឱ្យអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានយូរ ប្រកបដោយសេចក្ដីសុខនោះទេ។ ព្រោះថាគ្មានមនុស្សណាម្នាក់ អាចទ្រាំបានមួយជីវិតនោះឡើយ ការទ្រាំរបស់មនុស្ស គឺមានដែនកំណត់ ដូច្នេះប្រសិនបើមានម្ខាងណាហត់ ប្រាកដជាត្រូវដើរចេញមិនខាន។ ប៉ុន្តែ ការដែលអ្នកអាចមានចិត្តទូលាយ ចេះអត់ឱន និងអភ័យចំពោះគ្នា ទោះបីជាមានកំហុសខុសឆ្គងយ៉ាងណា​ ក៏នៅតែអាចកែប្រែ និងអភ័យឱ្យគ្នាបានដែរ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ