នេះគឺជាសំណួរមួយ ដែលមិនអាចស្រាយបានជាយូរណាស់មកហើយ ចំពោះអ្នកចិញ្ចឹមសត្វឆ្កែ និងឆ្មាទាំងឡាយ តែងតែសួរថា តើសត្វឆ្មា និងឆ្កែមួយណាពូកែផឹកទឹកជាង?

ឥលូវនេះអ្នកវិទ្យាសាស្រ្ដ កំពុងតែធ្វើការស្រាយចម្ងល់នេះដល់អ្នក ចិញ្ចឹមសត្វទាំងឡាយឲ្យបានជ្រាប ដោយបានប្រើប្រាស់នូវ កាមេរ៉ាទំនើប អាចចាប់យកសកម្មភាពនៃការផឹកទឹក របស់ឆ្កែ និងឆ្មា ក្នុងសភាពយឺតៗ។ មនុស្សយើងទាំងអស់ នៅពេលផឹកទឹក គឺលើកកែវឡើង ហើយយកវាមកដាក់នៅនឹងមាត់ និងផ្អៀងវាចាក់បញ្ចូលទៅក្នុងមាត់។ ក៏ប៉ុន្តែ ចំពោះសត្វចិញ្ចឹមយើងវិញ ពួកវាមិនអាចធ្វើអញ្ចឹមបាននោះទេ គឺប្រើអណ្ដាតដើម្បីលិតទឹក ហើយបានចំនុះតិចទូចបំផុត។

ខាងក្រោមនេះគឺមានវីដេអូចំនួនពីរ ដែលបង្ហាញពីការផឹកទឹករបស់ឆ្កែ និងឆ្មា។ ចំពោះវីដេអូរបស់សត្វឆ្កែ អ្នកវិទ្យាសាស្រ្ដបានរកឃើញថា ឆ្កែប្រើអណ្ដាតជារាងវែក សំរាប់យកទឹកពីក្នុងចាន មកដាក់ចូលក្នុងមាត់ លើសពីនេះ គេបានសង្កេតឃើញថា អណ្ដាតរបស់ឆ្កែដូចជាមានភាពស្អិត អាចទាញទឹកមកជាប់នឹងអណ្ដាតបាន។ រីឯសត្វឆ្មាវិញ ក៏មិនខុសគ្នាដែរ គ្រាន់តែការលិតទឹករបស់វាមានលក្ខណៈ លឿនជាងសត្វឆ្កែ។ ក្នុងមួយវិនាទី ឆ្មាប្រើអណ្ដាតលិតបាន៤ដង សូម្បីតែកាមេរ៉ាដែលយកមកថតនេះ ក៏ថតមិនទាន់ដែរ។

យ៉ាងណាមិញ ក្នុងចំណោមសត្វឆ្កែ និងឆ្មា គេបានសម្រេចថា សត្វឆ្មាផឹកទឹកបានល្អជា សត្វឆ្កែ។ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]