ស្រ្ដីមេផ្ទះជនជាតិកូរ៉េម្នាក់ ឈ្មោះ Jung Da Yeon អាយុ៤៦ឆ្នាំ ទម្ងន់៧០គីឡូក្រាម បន្ទាប់ពីសម្រាលកូនបានពីរ តែក្រោយមក គាត់បានសម្រកទម្ងន់ដោយ កំណត់ក្នុងការបរិភោគអារហារ និងធ្វើលំហាត់ប្រាណ រយៈពេល៣ខែ ស្រកទម្ងន់អស់ ២០គីឡូក្រាម កាលពីឆ្នាំ ២០០៣។

យោងតាមប្រភពព័ត៌មាន Stomp របស់សិង្ហបុរី បានឲ្យដឹងថា ដោយសារតែការស្រកទម្ងន់របស់អ្នកស្រី Jung បានធ្វើឲ្យអ្នកស្រី មានភាពល្បីល្បាញ ក្នុងសង្គម ជាមួយនឹងសៀវភៅ បង្រៀនវិធីសម្រកទម្ងន់របស់គាត់។ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដូចជាតាមរយៈវីដេអូ រូបថតអនឡាញ និងផ្សព្វផ្សាយតាមទីសាធារណៈជាដើម នូវការផ្លាស់ប្ដូររបស់អ្នកស្រី ពីវ័យ៤៦ឆ្នាំ មកវ័យ២០ឆ្នាំផ្លាយ ដ៏ស្រស់ស្អាត។

ក្រុមហ៊ុន ហ្គេម Nintendo Wii ក៏បានយករូបអ្នកស្រី និងវិធីហាត់ប្រាណរបស់គាត់ មកដាក់ក្នុងកម្មវិធីហ្គេម លំហាត់ប្រាណផងដែរ ដែលមានលក់នៅក្នុងប្រទេសជប៉ុនផ្ទាល់ មានចំណងជើងថា “Mom-chan Diet Wii” រកឃើញដោយ Jung Da Yeon។ សូមបញ្ជាក់ថា អ្នកស្រី Jung Da Yeon មិនបានធ្វើការវះកាត់ សម្រកទម្ងន់នោះទេ គឺគាត់គ្រាន់តែបរិភោគអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបរាងរបស់អ្នកស្រី Jung ក្រោយពីសម្រកទំងន់ និងមុនពេលសម្រកទម្ងន់?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]