ឡូយណាស់! ក្រុមហ៊ុន OPPO បានរៀបចំកម្មវិធីទទួលពានរង្វាន់ពីស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាល្បីឈ្មោះក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ!

//s9.kh1.co/1a/1aa90817bce773caac566f94968611b14e0edb4f.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្អើលឈូឆរ! ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីទទួលពានរង្វាន់យ៉ាងកក្រើកកាលពីថ្មីៗនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុន OPPO បានរៀបចំកម្មវិធីទទួលពានរង្វាន់ ដែលមានឈ្មោះថា “មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរស័ព្ទដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២០”  នៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅតាមបណ្តោយវិថីព្រះមុន្នីវង្ស​ (ទល់មុខវត្តកោះ)។ នៅកម្មវិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីពិធីករ ជា វណ្ណារិទ្ធ និង តំណាងក្រុមហ៊ុន Cambo Report ព្រមទាំងបងប្អូនមិត្តៗសារព័ត៌មានជាច្រើនស្ថាប័ន និងអ្នកតំណាងក្រុមហ៊ុនផងដែរ។ ​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

នៅក្នុងកម្មវិធីនោះផងដែរ លោក Victor ដែលជាប្រធាន OPPO Service Center ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO នឹងបន្តពង្រីកទីតាំងបន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើអោយសេវាកម្មកាន់តែទូលំទូលាយ និង កាន់តែប្រសើរ។ លើសពីនេះទៅទៀត យើងក៏មានសេវាកម្មជួសជុលរហ័សមួយម៉ោង ជាមួយនឹងបរិយាកាសល្អ ហើយយើងនឹងឈានទៅកាន់ “មជ្ឈមណ្ឌលសេវាកម្មដែលល្អបំផុត” នៅខាងមុខនេះ។

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO

តួយ៉ាង នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការចែកពានរង្វាន់សម្រាប់ប៊្រេនស្មាតហ្វូន ដែលមានមជ្ឈមណ្ឌលសេវាកម្មជួសជុលច្រើនជាងគេពីសំណាក់ Cambo Report ដែលជាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាដ៏សម្បូរបែប និងធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។ ​ដោយមជ្ឈមណ្ឌលសេវាកម្ម OPPO មានទីតាំងចំនួន ១១ ទីតាំងទូទាំងប្រទេសកម្ពុជា ដែលមាន ៤ ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៧ ទីតាំងនៅតាមបណ្ដាលខេត្តផ្សេងៗទៀតដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។

ជាក់ស្តែង កាលពីដើមខែវិច្ឆិកានេះ OPPO Service Center ក៏បានប្រកាសនូវកម្មវិធី OPPO Service Month ដែលបង្ហាញពីការជួសជុលរហ័សមិនដល់មួយម៉ោងផងដែរ។

អ្វីដែលកាន់តែពិសេសនៅចុងកម្មវិធី OPPO Service Center ក៏បានប្រកាសនូវកម្មវិធី OPPO Service Day នៅរៀងរាល់ថ្ងៃទី១០​ និង ១១ មានការបញ្ចុះតម្លៃ ២0% លើគ្រឿងបន្លាស់ និង accessory ទូរស័ព្ទ។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរស័ព្ទ OPPO ជួសជុលរហ័ស មានសាខាច្រើន អមជាមួយការប្រូម៉ូសិន អាចនិយាយបានថាគឺជាមជ្ឈមណ្ឌលសេវាកម្មជួសជុលទូរស័ព្ទដែលមានសេវាកម្មល្អជាងគេ៕

ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
ក្រុមហ៊ុន OPPO
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T