តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ?​ OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ រង់ចាំជួបគ្នាឆាប់ៗនេះ…!

https://s9.kh1.co/5e/5e3d02d915845a3761194f9f33d6dec6d2e68d2e.jpg
បច្ចេកវិទ្យា
 09-Aug-2022 3pm · 2 months ago

ប៉ុន្មានថ្ងៃនេះប្រធានបទ «ពណ៌មាស» កំពុងក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហ្វ៊េសប៊ុក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះមានអ្វីប្លែកនៅលើបណ្តាញសង្គម? យើងសង្កេតឃើញមានតារាចម្រៀងល្បីៗ តារាសម្តែង ពិធីករ កីឡាករបាល់ទាត់ Gamers និងតារា TikTok ជាច្រើនបានបង្ហោះរូបបង្ហាញភាពលេចធ្លោ ស្ទីលប្លែកៗគ្នាអមដោយឧបករណ៍បច្ចេកវិទ្យាពណ៌មាសយ៉ាងប្រណីតក្នុងដៃម្នាក់មួយៗ ដែលមើលទៅពិតជាគួរឲ្យទាក់ទាញក្រសែភ្នែកខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=975,q=100/f1/f1c88ddce0422189662cde9fcb129c4e095f6673.jpg
https://s9.kh1.co/__image/w=650,h=975,q=100/e5/e5c2225501d4266941f1fc1537665217e07edea4.jpg
https://s9.kh1.co/__image/w=650,h=975,q=100/ba/ba3c8ab6b6048263069f2d87bb778133a5b5d614.jpg

អាចនិយាយបានថា ប៉ុន្មានថ្ងៃនេះប្រធានបទ «ពណ៌មាស» កំពុងក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហ្វ៊េសប៊ុក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដោយម្នាក់ៗនាំគ្នាជជែកវែកញែកជាហូរហែហើយភាគច្រើនគេនិយាយថា «ពណ៌មាស» ជាពណ៌ប្រណីតបែបថ្លៃថ្នូរ ស៊ីវិល័យ ទាំងនេះនឹងលេចនៅលើ OPPO Reno8 Series ត្រៀមប្រកាសចេញលក់ក្នុងពេលឆាប់ៗ។

https://s9.kh1.co/__image/w=650,h=434,q=100/8d/8d5fcbea903831df92fd6d821dc9821fe40b44cf.jpg
https://s9.kh1.co/__image/w=650,h=975,q=100/80/800ad48c7d71a53b47e34aa34b02a62e1324f6ca.jpg
https://s9.kh1.co/__image/w=650,h=1190,q=100/ca/ca23bc2b36b80698aeefebcc7b60dd3485f64ba5.jpg
https://s9.kh1.co/__image/w=650,h=976,q=100/4a/4a51fac0e502ea65518dacb4709838b685825e5b.jpg
https://s9.kh1.co/__image/w=650,h=975,q=100/fa/fadda80ae2bee3b01d682808584c639134d5b259.jpg
https://s9.kh1.co/__image/w=650,h=975,q=100/cc/cc952a4aefdbaee6c3d2aec2f777c80d39a1b804.jpg

ដូចនេះ តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ?​ ពណ៌រចនាថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់? រូបរាងស្តើង និងស្រាល? អ្វីដែលអ្នកទាំងអស់កំពុងទន្ទឹងរង់ចាំពីបទពិសោធន៍ថ្មីបានមកដល់ហើយ OPPO Reno8 Series រចនាបថរូបរាងស្តើងបំផុតបែប Retro ផ្តល់នូវភាពងាយស្រួលក្នុងការចាប់កាន់ ហើយវានៅតែជាម្ចាស់រចនា OPPO Glow ផ្តាច់មុខលើផ្ទៃខ្នងក្រោយគ្រើមតែផ្តល់នូវអារម្មណ៍រលោងគ្រប់ពេលវេលា។

អ្វីដែលកាន់តែភ្ញាក់ផ្អើល OPPO Reno8 Series នៅបន្តរក្សាគែមជ្រុងដែលជារូបរាងពេញនិយម និងពេញចិត្តខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ប៉ុន្តែលើកនេះកាន់តែប្លែកហើយអស្ចារ្យគឺវាបានរចនាជាមួយពណ៌ថ្មីយ៉ាងប្រណីតប្លែកជាង Reno Series ម៉ូដែលមុនៗ ហើយឈ្នះអស់គេឯងក្នុងវិស័យស្មាតហ្វូន​។

https://s9.kh1.co/__image/w=650,h=425,q=100/44/442c0b74417f7062e80f5790d12b54849365aff3.jpg

ត្រៀមខ្លួនហើយឬនៅ? OPPO Reno Series នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ សិល្បៈនៃគំនិតច្នៃប្រឌិត ជាមួយនឹងការស្វែងរកអ្វីដែលថ្មីៗគ្មានដែនកំណត់ ធ្វើឲ្យជីវិតរបស់អ្នកកាន់តែរស់រវើក។

តោះ! ត្រៀមបើកនូវបរិបទថ្មីជាមួយ OPPO Reno8 Series ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ដើម្បីជ្រាបច្បាស់ពីព័ត៌មានលម្អិតបន្ថែម សូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO

កុំភ្លេចត្រៀមទទួលយកសមាជិកថ្មី ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នក…!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង