OPPO Reno7 Series បើកឲ្យកក់ទុក (Pre-Order) ជាមួយ 2 ជម្រើសគឺ Reno7 4G និង Reno7 Z 5G! តើមួយណាជាជម្រើសរបស់អ្នក?

//s9.kh1.co/cb/cb7d77211d7573eca1bfca7e63ade89e17eea4a3.jpg
សង្គម

 ០៣-មេសា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយក្នុងរយៈប៉ុន្មានថ្ងៃនេះ បន្ទាប់ពីសម្ពោធនិងប្រកាសតម្លៃជាផ្លូវការ។

ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយក្នុងរយៈប៉ុន្មានថ្ងៃនេះ បន្ទាប់ពីសម្ពោធនិងប្រកាសតម្លៃជាផ្លូវការ។ ក្នុងនោះ OPPO Reno7 Series មាន 2 ជម្រើសសម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះដូចគ្នា?

អ្វីដែលបងប្អូន OPPO Reno7 Series បំពាក់មកដូចគ្នាគឺថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។

កាន់តែពិសេស Reno7 Series បានប្រើប្រាស់សិល្បៈក្នងការផលិតកាន់តែល្អឯកយ៉ាងប្រណីត ប្រកបដោយភាពច្នៃប្រឌិតរាងស្តើងបែប Retro អមជាមួយកងបំភ្លឺដំណឹងដ៏ថ្មីស្រឡាងលើកាមេរ៉ាក្រោយ ផ្តល់ឲ្យអ្នកនូវអារម្មណ៍អស្ចារ្យ និងទាក់ទាញរាល់ពេលចាប់កាន់។

ស្មាតហ្វូន​ OPPO Reno7 Series
ស្មាតហ្វូន​ OPPO Reno7 Series

ហើយក្រៅពីនេះ Reno7 និង Reno7 Z 5G ក៏មានចំណុចលេចធ្លោរៀងខ្លួនៗដល់អ្នកទាំងអស់គ្នាក្នុងការជ្រើសរើស។ សម្រាប់ OPPO Reno7 តម្លៃ $369 បានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការរវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីកាន់តែល្អឥតខ្ចោះភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។

ស្មាតហ្វូន​ OPPO Reno7 Series
ស្មាតហ្វូន​ OPPO Reno7 Series

បន្ថែមពីនេះ Reno7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ Cosmic Black បង្ហាញភាពសាមញ្ញនិងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។ លើសពីនេះ Reno7 បំពាក់កម្លាំងធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។

ស្មាតហ្វូន​ OPPO Reno7 Series
ស្មាតហ្វូន​ OPPO Reno7 Series

ចំណែក OPPO Reno7 Z 5G តម្លៃ $429 ក៏មិនណយដែរ វាបានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗ ប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌  Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។   

ស្មាតហ្វូន​ OPPO Reno7 Series
ស្មាតហ្វូន​ OPPO Reno7 Series

តោះនៅចាំអីទៀត? កក់ទុក (Pre-Order) ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 05 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖​

·         Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ​ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

·         Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ​ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

·         OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។

·         OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពិរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49។

ស្មាតហ្វូន​ OPPO Reno7 Series
ស្មាតហ្វូន​ OPPO Reno7 Series

កាន់តែពិសេសសម្រាប់អតិថិជនកក់ទុក OPPO Reno7 Series ទាំងអស់អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ភ្លាមៗ គ្រាន់តែបង្ហោះរូបកក់ទុករបស់អ្នកលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន រួច Screenshot យកមក Comment ក្នុងផេគរបស់ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី05 មេសា 2022។

ចំពោះព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុករបស់ OPPO

ស្មាតហ្វូន​ OPPO Reno7 Series
ស្មាតហ្វូន​ OPPO Reno7 Series
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T