OPPO A17k ជាស្មាតហ្វូនជំនាន់ថ្មី ប្រកបដោយសមត្ថភាពខ្ពស់ទើបចេញលក់ក្តៅៗ ក្នុងតម្លៃត្រឹមតែ $129

//s9.kh1.co/56/56e57a59dc8bc03025b6446962ebc395cb8daca7.jpg
បច្ចេកវិទ្យា

 ០៣-វិច្ឆិកា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

OPPO បានប្រកាសចេញលក់នូវស្មាតហ្វូន A Series ជំនាន់ថ្មី OPPO A17k តម្លៃត្រឹមតែ $129។

ភ្នំពេញ៖ វ៉ាវឡូយម៉េស! មុននេះបន្តិច OPPO បានប្រកាសចេញលក់នូវស្មាតហ្វូន A Series ជំនាន់ថ្មី OPPO A17k តម្លៃត្រឹមតែ $129 ​ដែលបង្កើតឡើងជាមួយលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើន និងជាស្មាតហ្វូនបង្កើនល្បឿនក្នុងជីវិតរស់នៅរបស់អ្នកឲ្យកាន់តែប្រសើរបង្កប់ទៅដោយបច្ចេកវិទ្យានៃភាពច្នៃប្រឌិតគ្មានដែនកំណត់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិត OPPO A Series ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនពេញនិយមតាមទាន់សម័យកាល និងស្ថិតក្នុងកម្រិតថវិកា ហើយគ្រប់ម៉ូដែលនៃស៊េរី A គឺតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ទិសទី ដែលនេះជាកម្លាំងចិត្តជម្រុញឲ្យ OPPO តែងតែព្យាយាមស្វែងរកអ្វីថ្មីជានិច្ចត្រឡប់មកកាន់អតិថិជនជាមួយគុណភាពឈានមុខគេ តម្លៃពិសេសសមរម្យ រចនាបថស៊ីវិល័យ និងបច្ចេកវិទ្យាល្អដាច់គេនៅក្នុងទីផ្សារកម្ពុជា។ 

តោះ! ឥឡូវមកតាមដានទាំងអស់គ្នាថា OPPO A17k មានចំណុចល្អៗ និងខ្លាំងជាងគេកម្រិតណា?

https://s9.kh1.co/__image/w=650,h=650,q=100/1b/1b433952cae1e645af347fa8571da1f69f7d00d0.jpg

ស្មាតហ្វូន OPPO A17K មានអេក្រង់ទំហំ 6.56-អ៊ីង មានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ HD+ និង Water-drop notch និងមានកម្រិតល្បឿន 60Hz refresh rate ហើយមានកម្រិតពន្លឺ 600 nits។ ចំណែកកាមេរ៉ា OPPO A17k មានកាមេរ៉ាក្រោយទំហំ 8MP ផ្តល់ឲ្យអ្នកនូវរូបភាពដ៏ទាក់ទាញគ្រប់ស្ថានភាពពន្លឺ ឯកាមេរ៉ាមុខទំហំ 5MP ផ្តល់ឲ្យអ្នកនូវរូបភាពស៊ែលហ្វីច្បាស់ស្អាតគ្រប់ចំណុច។

ដោយឡែកស្មាតហ្វូន OPPO A17k បំពាក់នូវបន្ទះឈីប MediaTek Helio G35 មានរ៉េមទំហំ 3GB អាចបន្ថែមបាន 4GB ជាមួយនឹងមុខងារ virtual RAM ហើយនឹងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 64GB និងមានរន្ធបន្ថែមកាត microSD បាន 1TB។ រឹតតែពិសេសស្មាតហ្វូន OPPO A17k មានថាមពលថ្មទំហំ 5,000mAh និងប្រើប្រាស់នូវ ColorOS 12.1 និង Android 12។

បន្ថែមពីនេះ OPPO A17K មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅលើប៊ុតុង Power ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញកាមេរ៉ាជាទម្រង់ pill-shaped ហើយវាក៏ប្រើប្រាស់នូវ IPX4 សម្រាប់ការពារទឹកថែមទៀត។ OPPO A17k មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌មាស និងពណ៌ខ្មៅ។

ទិញ OPPO A17k មានតម្លៃ $129 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូរួមមាន កាសខ្សែ និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 2ខែ។

https://s9.kh1.co/__image/w=650,h=366,q=100/cc/cca5cd1f4a202e6877fd19368ee3ebdc26187d7c.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T