ស្មាតហ្វូន vivo Y12s បំពាក់កម្លាំងថ្មធំដល់ទៅ 5000mAh បច្ចេកវិទ្យាជំនាន់ថ្មីស្កេនក្រយៅដៃនៅផ្នែកចំហៀងអេក្រង់តម្លៃត្រឹម…

//s9.kh1.co/ff/ff6cce0247bd9c621c69fda72b1539003b45fcd0.jpg
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសពីការត្រៀមបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួន មួយម៉ូឌែលនៃស្មាតហ្វូន vivo នៃត្រកូល Y ។ មួយវិញទៀត នៅថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូន ក៏បានធ្វើការប្រកាសនូវតម្លៃរបស់ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y12s នេះផងដែរ។

ភ្នំពេញ៖ កាលពីថ្ងៃទី១២  ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសពីការត្រៀមបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួន មួយម៉ូឌែលនៃស្មាតហ្វូន vivo នៃត្រកូល Y ។ មួយវិញទៀត នៅថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូន ក៏បានធ្វើការប្រកាសនូវតម្លៃរបស់ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y12s នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo Y12s
ស្មាតហ្វូន vivo Y12s

ចំពោះស្មាតហ្វូន vivo Y12s នេះដែរ គឺត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាត ដែលបានផ្តល់មកជាមួយនឹងជម្រើស ២ ពណ៌ គឺពណ៌ខៀវហៅថា Glacier Blue និងមួយពណ៌ទៀត គឺជាពណ៌ខ្មៅហៅថា Phantom Black ។ ស្មាតហ្វូននេះដែរ មានរូបរាងដូចពងក្រពើ 2,5D ស្តើងស្រាលល្អឥតខ្ចោះសមបំផុតនឹងដៃរបស់អ្នក។ ជម្រើសនៃពណ៌ថ្មីដ៏សែនទាក់ចិត្ត បន្ថែមដោយការរចនាបទដ៏លេចធ្លោ រាងស្លីមប្រកបដោយភាពច្នៃប្រឌិត។ ស្មាតហ្វូននេះក៏ត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ LCD Halo FullView មានទំហំ 6.51 inch មានខ្នាត 20:9 រីឯកម្រាស់ស្តើងត្រឹម 8.41mm អាចធ្វើការទស្សនាបានក្នុងកម្រិត 720*1600 HD+ អេក្រង់រឹងមាំជាមួយពណ៌រស់រវើក ជម្រើសមុខងារការពារភ្នែកពីពន្លឺ។

ស្មាតហ្វូន vivo Y12s
ស្មាតហ្វូន vivo Y12s

សម្រាប់ផ្នែកកាមេរ៉ារបស់ Y12s នេះដែរ គឺត្រូវបានបំពាក់មកជាមួយនឹង កាមេរ៉ាក្រោយ ២ គ្រាប់ លែនទី១ 13MP ជាផ្នែកការមេរ៉ាគោល លែនទី២ 2MP យើងអាចធ្វើការថតរូបព្រាលនៅផ្ទៃខាងក្រោយ ។
រីឯសម្រាប់ផ្នែកកាមេរ៉ាមុខមាន១គ្រាប់ មានទំហំ 8MP លោកអ្នកអាចធ្វើការថតរូបសែលហ្វីបានយ៉ាងល្អឥតខ្ចោះ។
ស្មាតហ្វូន ​vivo Y12s នេះដែរ ក៏ត្រូវបានបំពាក់ដោយទំហំ RAM 3GB និងអង់ផ្ទុកទិន្នន័យ 32GB ដំណើរការដោយ Helio P35 ចំពោះផ្នែកកម្លាំងថ្មរបស់វាវិញគឺមានរហូតដល់ទៅ 5000mAh មានប្រពន្ធ័សាកថ្មលឿន 10W Flash charge មិនតែប៉ុណ្ណោះស្មាតហ្វូន vivo Y12s នេះក៏ត្រូវនបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវ័យ ដោយការស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃអេក្រង់។

បងប្អូនប្រាកដជាចង់ដឹងហើយថា តើស្មាតហ្វូន vivo Y12s នេះមានតម្លៃប៉ុន្មាន? ចំពោះតម្លៃដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើកប្រកាសនៅថ្ងៃនេះ គឹត្រឹមតែ $129 តែប៉ុណ្ណោះ។ សម្រាប់ថ្ងៃប្រកាសលក់ជាផ្លូវការរបស់ស្មាតហ្វូន vivo Y12s នេះ នៅថ្ងៃណានោះសូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo

ស្មាតហ្វូន vivo Y12s
ស្មាតហ្វូន vivo Y12s
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T