ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ អាចនិយាយបានថា តារាចម្រៀងប្រុសរូបសង្ហាមានមុខស្អាតដូចជាតារាកូរ៉េ លោក Step ជាតារាមួយរូបដែលជោគជ័យលើវិស័យចម្រៀង។ ចាប់តាំងពីតារារូបនេះ ឈានជើងចូលសិល្បៈមក លោកតែងតែទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងពីរោះៗ និងមានក្បាច់រាំប្លែកថ្មីៗសម្រាប់បង្ហាញឲ្យហ្វេនបានឃើញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីទេពកោសល្យច្រៀង តារារូបនេះនៅអាច និពន្ធបទភ្លេងបានដោយខ្លួនថែមទៀតផង បើងាកមកមើលរូបសម្បត្តិ និងការតុបតែងខ្លួនរបស់តារាចម្រៀងប្រុសរូបនេះវិញ មួយរយៈចុងក្រោយនេះ លោក Step កាន់តែមានស្ទាយ៍ថ្មីជានិច្ច គ្រប់សម្លៀកបំពាក់ដែលតារារូបនេះបានស្លៀក មើលទៅពិតជាសាកសម ហើយសង្ហាខ្លាំងតែម្ដង។ មិនត្រឹមតែមានមុខមាត់ស្អាតនោះទេ បើក្រឡេកទៅមើលរូបរាងវិញ តារារូបនេះ ក៏មានរាងគួរឲ្យទាក់ទាញ ជាពិសេស មានសាច់ដុំធំផងដែរ។
ជាកស្ដែង ទស្សនិកជន និងហ្វេន ធ្លាប់តែបានឃើញភាពសង្ហារបស់លោក Step ក្នុងពេលបច្ចុប្បន្ននេះ តែបើមើលទៅរូបភាពថ្មីមួយសន្លឹកដែលតារាប្រុសរូបនេះទើបនឹងបង្ហោះ ឃើញថា រូបសម្បត្តិលោក ពិតជាខុសប្លែកនាពេលនេះខ្លាំងដោយរូបរាងតារារូបនេះ នៅពេលនោះមានរាងស្គម តែបើការលេងស្ទីលវិញ មិនចាញ់ពេលនេះប៉ុន្មានឡើយ។
តួយ៉ាងក្រោយបង្ហោះរូបភាពនេះប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើន ចូលទៅ Comment សរសើរពីការរៀបចំខ្លួន និងមុខមាត់លោក ថាដូចតារាកូរ៉េគ្រប់គ្នាតែម្ដង បើទោះបីពេលនោះ តារារូបនេះនៅវ័យចំទង់ក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖