លេងខ្លួនស្ទាវតាំងពីក្មេង! នេះជាសម្រស់ Step កាលនៅវ័យជំទង់ មើលសឹងមិនស្គាល់

//s9.kh1.co/9f/9fd0ada992fdd36a96cf20776ebdfedad23598c8.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងដ៏សង្ហា ពោរពេញដោយសមត្ថភាពលោក Step ពេលនេះកាន់តែមានរូបសម្បត្តិស្អាតសង្ហាជាងមុន ជាពិសេស រូបរាងសាច់ដុំធំៗទៀតផង។

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ អាចនិយាយបានថា តារាចម្រៀងប្រុសរូបសង្ហាមានមុខស្អាតដូចជាតារាកូរ៉េ លោក Step ជាតារាមួយរូបដែលជោគជ័យលើវិស័យចម្រៀង។ ចាប់តាំងពីតារារូបនេះ ឈានជើងចូលសិល្បៈមក លោកតែងតែទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងពីរោះៗ និងមានក្បាច់រាំប្លែកថ្មីៗសម្រាប់បង្ហាញឲ្យហ្វេនបានឃើញផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទេពកោសល្យច្រៀង តារារូបនេះនៅអាច និពន្ធបទភ្លេងបានដោយខ្លួនថែមទៀតផង បើងាកមកមើលរូបសម្បត្តិ  និងការតុបតែងខ្លួនរបស់តារាចម្រៀងប្រុសរូបនេះវិញ មួយរយៈចុងក្រោយនេះ លោក Step កាន់តែមានស្ទាយ៍ថ្មីជានិច្ច គ្រប់សម្លៀកបំពាក់ដែលតារារូបនេះបានស្លៀក មើលទៅពិតជាសាកសម ហើយសង្ហាខ្លាំងតែម្ដង។ មិនត្រឹមតែមានមុខមាត់ស្អាតនោះទេ បើក្រឡេកទៅមើលរូបរាងវិញ តារារូបនេះ ក៏មានរាងគួរឲ្យទាក់ទាញ ជាពិសេស មានសាច់ដុំធំផងដែរ។ 

ជាកស្ដែង ទស្សនិកជន និងហ្វេន ធ្លាប់តែបានឃើញភាពសង្ហារបស់លោក Step ក្នុងពេលបច្ចុប្បន្ននេះ តែបើមើលទៅរូបភាពថ្មីមួយសន្លឹកដែលតារាប្រុសរូបនេះទើបនឹងបង្ហោះ ឃើញថា រូបសម្បត្តិលោក ពិតជាខុសប្លែកនាពេលនេះខ្លាំងដោយរូបរាងតារារូបនេះ នៅពេលនោះមានរាងស្គម តែបើការលេងស្ទីលវិញ មិនចាញ់ពេលនេះប៉ុន្មានឡើយ។

តួយ៉ាងក្រោយបង្ហោះរូបភាពនេះប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើន ចូលទៅ Comment សរសើរពីការរៀបចំខ្លួន និងមុខមាត់លោក ថាដូចតារាកូរ៉េគ្រប់គ្នាតែម្ដង បើទោះបីពេលនោះ តារារូបនេះនៅវ័យចំទង់ក៏ពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
លោក Step 
STEP
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T