ស្មាតហ្វូន vivo YSeries តម្លៃខ្ទង់មួយរយដុល្លារស្តើង ត្រៀមដាក់លក់ចុងខែ វិច្ឆិកានេះហើយ!

//s9.kh1.co/95/9551f1bd308e81ee9ee2c4ca0207d853920c50a5.jpg
បច្ចេកវិទ្យា

 ១២-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញលក់ស្មាតហ្វូនឆ្លាតវ័យជំនាន់ថ្មីមួយស៊េរីទៀតហើយ ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកានៃត្រកូល vivo YSeries មកទីផ្សារកម្ពុជា នាចុងខែវិច្ឆិកានេះ ។

ភ្នំពេញ៖ សង្គ្រាមស្មាតហ្វូន ពិតជាសង្គ្រាមត្រជាក់ដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក នាសម័យកាលឆ្នាំ២០២០ ប្រៀបបានដូចជាជម្ងឺ COVID-19 ដែលកំពុងតែវាយលុកពិភពលោកនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលបច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនមានការប្រកួតប្រជែងខ្លាំង នៅតំបន់នៃបែ៉កអាស៊ី ក៏ដូចជានៅកម្ពុជា បច្ចុប្បន្នស្មាតហ្វូន គឺជាតម្រូវការដ៏ចាំបាច់បំផុត ប្រៀបដូចជាអាហារដែរមិនអាចផ្តាច់បាន។ មិនថាទៅលើការងារ ទៅលើព័ត៌មានសង្គម និងការទស្សនាទៅលើភាពយន្តផ្សេងៗ គឺប្រើប្រាស់ទៅលើស្មាតហ្វូនស្ទើរតែទាំងស្រុង។

vivo YSeries  នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ
vivo YSeries  នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ

 ហេតុនេះហើយ ដើម្បីដើរឲ្យទាន់សម័យកាល ក៏ដូចជាផ្តល់បទពិសោធន៌ថ្មីទៅកាន់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រ  ក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញលក់ស្មាតហ្វូនឆ្លាតវ័យជំនាន់ថ្មីមួយស៊េរីទៀតហើយ ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកានៃត្រកូល vivo YSeries មកទីផ្សារកម្ពុជា នាចុងខែវិច្ឆិកានេះ ។ 

ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយនេះដែរ បានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយ ៣គ្រាប់ ហើយនិងបច្ចេកវិទ្យាស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃគែមអេក្រង់ ដូចទៅនឹង​រាមច្បងរបស់វា vivo Y20s ផងដែរ។ រីឯសម្រាប់តម្លៃវិញខ្ទង់ ប្រហែលមួយរយដុល្លាស្តើងតែប៉ុណ្ណោះ។

សម្រាប់បងប្អូនដែលចង់បាននូវព័ត៌មានលំអិត និងជាក់លាក់អាចធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T